សុខភាព
ស្រាយចម្ងល់ ចាក់វ៉ាក់សាំងរួច អ្នកខ្លះមានអាការៈ អ្នកខ្លះគ្មានអាការៈអ្វីសោះ តើមានប្រសិទ្ធភាពដូចគ្នាអត់?
មនុស្សជាច្រើនដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចកើតមានផលរំខាន ឬអាការៈផ្សេងៗដូចជាក្តៅខ្លួន ឈឺក្បាល អស់កម្លាំង ឬចង់ក្អួតជាដើម។
អ្នកជំនាញសុខភាពនិយាយថា អាការៈទាំងនោះត្រូវបានគេរំពឹងកើតមាន និងបង្ហាញថា ប្រព័ន្ធភាពស៊ាំរបស់អ្នកកំពុងបំពេញមុខងាររបស់ខ្លួន និងស្វែងយល់ពីរបៀបប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
ប៉ុន្តែក៏មានអ្នកដែលចាក់វ៉ាក់សាំងរួចហើយគ្មានប្រតិកម្មអ្វីសោះដែលបង្កើតជាចម្ងល់ថាតើ ប្រព័ន្ធភាពស៊ាំ មានដំណើរការល្អ ឬអត់។
ពិតជាមានការចាប់អារម្មណ៍ចំពោះប្រតិកម្មនេះ ពីព្រោះសារសុខភាពសាធារណៈមិនបានបកស្រាយនូវការពិតដែលមនុស្សជាច្រើនមិនមានផលប្រតិកម្មគឺថា នោះជារឿងធម្មតា។
លោកវេជ្ជបណ្ឌិត Chris Thompson អ្នកឯកទេសភាពស៊ាំ និងជាសាស្ត្រាចារ្យផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ Loyola University Maryland បាននិយាយថា ៖«ទោះបីជាអ្នកមិនមានអាការៈដូចជាចង់ក្អួតជាដើម បន្ទាប់ពីចាក់វ៉ាក់សាំងរួច ក៏រាងកាយរបស់អ្នកនៅតែមានប្រព័ន្ធភាពស៊ាំដែលមានប្រតិកម្ម និងការពារបានល្អដដែល»។
វាមិនសំខាន់ថាតើ អ្នកកើតមានអាការៈ ឬគ្មាននោះទេ
អ្នកជំនាញជំងឺឆ្លង និងជាប្រធានមូលនិធិសុខភាពសាធារណៈដែលមិនរកប្រាក់ចំណេញ de Beaumont Foundation លោក Brian Castrucci បានឲ្យដឹងថា នៅពេលការចាក់វ៉ាក់សាំងចាប់ផ្តើមដំបូង សាធារណជនព្រួយបារម្ភពីផលប៉ះពាល់ដែលជំរុញឲ្យគ្រូពេទ្យ និងថ្នាក់ដឹកនាំសុខភាពសាធារណៈជួយពន្យល់មនុស្សឲ្យយល់ពីចំណុចនេះគឺថា ជាការឆ្លើយតបធម្មជាតិរបស់រាងកាយចំពោះការចាក់វ៉ាក់សាំង។
ប៉ុន្តែសារសុខភាពសាធារណៈមិនសូវបកស្រាយពីអ្វីដែលក្រោយចាក់វ៉ាក់សាំងហើយ គ្មានអាការៈអ្វីប្លែក ឬប្រតិកម្មឡើយ។
លោក Castrucci មានប្រសាសន៍ថា ៖«សារមិនបានបកស្រាយចំពោះអ្នកដែលគ្មានអាការៈប្លែក ឬប្រតិកម្មទេដែលជំរុញឲ្យអ្នកខ្លះឆ្ងល់ថាតើពួកគេត្រូវបានការពារដែរឬអត់»។
ទោះបីជាកើតមានអាការៈដូចជា ក្តៅខ្លួន ឈឺសាច់ដុំ អស់កម្លាំងជាដើមគឺជាសញ្ញានៃប្រព័ន្ធភាពស៊ាំដំណើរការ ប៉ុន្តែការមិនមានអាការៈក៏មិនមានន័យថា ប្រព័ន្ធភាពស៊ាំមិនដំណើរការដែរ។
នៅក្នុងការសាកល្បងគ្លីនិក Pfizer និង Moederna ដែលជាប្រភពគួរឲ្យទុកចិត្តបានបង្ហាញថា ផ្នែកសំខាន់នៃអ្នកចូលរួមសាកល្បងមិនកើតមានអាការៈប្លែក ឬប្រតិកម្មអ្វីទេ ប៉ុន្តែក៏នៅតែមានប្រព័ន្ធភាពស៊ាំការពារកូវីដ-១៩ខ្ពស់ដដែល។
លោកវេជ្ជបណ្ឌិត Castrucci លើកឡើងថា ៖«នៅពេលអ្នកក្រឡេកមើលទៅទិន្នន័យសាកល្បង អ្នកចូលរួមជាងពាក់កណ្តាលមិនកើតមានអាការៈអ្វីទេ ប៉ុន្តែពួកគេនៅតែមានប្រសិទ្ធភាពការពារជាង៩០%ពីការឆ្លងកូវីដ-១៩ បន្ទាប់ពីចាក់វ៉ាក់សាំងរួច»។
ចុះហេតុអ្វីបានជាមនុស្សទទួលរងប្រតិកម្មផ្សេងៗគ្នា?
ប្រព័ន្ធភាពស៊ាំរបស់មនុស្សប្រតិកម្មដោយវិធីផ្សេងៗគ្នា ដោយអ្នកខ្លះមានប្រតិកម្មឆ្លើយតបខ្លាំងចំពោះការចាក់វ៉ាក់សាំង។
យោងតាមលោកវេជ្ជបណ្ឌិត Thompson ថា មនុស្សមានប្រតិកម្មផ្សេងៗគ្នាចំពោះការចាក់វ៉ាក់សាំង បណ្តាលមកពីមានកត្តារួមផ្សំមួយចំនួនតូចដូចជា សុខភាព អាយុ ភេទ ភាពស៊ាំដែលមានស្រាប់ ហ្សែន ចំណីអាហារ បរិយាកាស និងការប្រើឱសថប្រឆាំងនឹងការរលាកជាដើម។
ការស្រាវជ្រាវខ្លះថែមទាំងបានលើកឡើងថា ពេលវេលានៃថ្ងៃដែលមនុស្សម្នាក់ចាក់វ៉ាក់សាំងជាមួយនឹងវ៉ាក់សាំងផ្តាសាយតាមរដូវអាចមានផលដល់ប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំ។
បន្ថែមពីនេះ អ្នកដែលធ្លាប់មានជំងឺកូវីដ-១៩ទំនងជាមានប្រតិកម្មកាន់តែខ្លាំងចំពោះវ៉ាក់សាំងថែមទៀត។
លោក Thompson ថា ៖«បើពួកគេមានភាពស៊ាំការពារ SARS-CoV-2 ពួកគេទំនងជានឹងមានប្រតិកម្មកាន់តែខ្លាំងឡើងចំពោះវ៉ាក់សាំង»។
មានការលើកថា មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ឬភាពស៊ាំមានការគំរាមកំហែង តើអាចការពារដែរឬទេ បន្ទាប់ពីចាក់វ៉ាកសាំងរួច?
លោក Thompson ពន្យល់ថា មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយនៅតែមានប្រតិកម្មភាពភាពស៊ាំខ្ពស់ដដែល។ ពួកគេប្រហែលជាផលិតអង់ទីគ័រក្នុងអត្រាយឹតជាង ហើយពួកគេអាចផលិតអង់ទីគ័រតិចជាង ប៉ុន្តែវ៉ាក់សាំងបង្ការនៅតែផ្តល់កម្រិតការពារខ្លះដដែល។
លោក Thompson ថា ៖«នេះប្រហែលជាមានន័យថា ពួកគេមិនមានប្រសិទ្ធភាពវ៉ាក់សាំងច្រើនទេ ប៉ុន្តែនោះមិនមែនមានន័យថា វ៉ាក់សាំងមិនដំណើរការឡើយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ healthline
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៧ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ