ព័ត៌មានអន្ដរជាតិ
Oxford ផ្អាកការធ្វើតេស្តវ៉ាក់សាំង AstraZeneca លើកុមារ ដោយសារក្តីបារម្ភអំពីបញ្ហាកំណកឈាម
អ្នកនាំពាក្យនៃសាកលវិទ្យាល័យ Oxford បានប្រាប់ CNN កាលពីថ្ងៃអង្គារថា ការសាកល្បងវ៉ាក់សាំង Oxford-AstraZeneca លើកុមារ ត្រូវបានផ្អាកដោយរង់ចាំការពិនិត្យឡើងវិញដោយនិយតករថ្នាំចក្រភពអង់គ្លេស លើករណីកំណកឈាមចំពោះមនុស្សពេញវ័យ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ការធ្វើតេស្តលើកុមារមិនបានបង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនោះទេ ប៉ុន្តែវានឹងត្រូវផ្អាកខណៈទីភ្នាក់ងារត្រួតពិនិត្យថ្នាំនិងផលិតផលសុខភាពចក្រភពអង់គ្លេសឬ MHRA កំពុងពិនិត្យលើករណីកម្ររបស់មនុស្សដែលទទួលរងការកកឈាមនិងមានកម្រិតប្លាកែតឈាមទាប។
អ្នកនាំពាក្យបាននិយាយថា “ឪពុកម្តាយនិងកូនៗ គួរតែបន្តចូលរួមរាល់ដំណើរការដែលបានគ្រោងទុក ហើយអាចទាក់ទងកន្លែងធ្វើតេស្តប្រសិនបើពួកគេមានសំណួរ”។
កាលពីសប្តាហ៍មុន និយតករថ្នាំបាននិយាយថា មនុស្សយ៉ាងតិច៣០នាក់នៅក្នុងប្រទេស បានជួបប្រទះនឹងប្រភេទនៃការកកឈាមដ៏កម្រ បន្ទាប់ពីចាក់វ៉ាក់សាំងរួចប៉ុន្តែបានព្រមានថា វាឆាប់ពេកក្នុងការដឹងថា តើការចាក់វ៉ាក់សាំងនេះបង្កឲ្យមានកំណកឈាមពិតឬក៏យ៉ាងណា។
ប្រធាន MHRA លោកស្រីវេជ្ជបណ្ឌិត June Raine បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារថា “MHRA បានដឹងអំពីការសម្រេចចិត្តរបស់សកលវិទ្យាល័យ Oxford ក្នុងការផ្អាកចាក់វ៉ាក់សាំងនៅក្នុងការធ្វើតេស្ត ខណៈការត្រួតពិនិត្យសុវត្ថិភាពរបស់ MHRA កំពុងបន្ត”។
លោកស្រីបានបន្ថែមថា “សុវត្ថិភាពរបស់អ្នកចូលរួមក្នុងការធ្វើតេស្ត គឺជាអាទិភាពកំពូលរបស់យើង ហើយគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពណាមួយត្រូវបានរាយការណ៍នោះទេ”។
គួរបញ្ជាក់ថា វ៉ាក់សាំង AstraZeneca នេះគឺជាវ៉ាក់សាំងរបស់សកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេស មិនមែនជាវ៉ាក់សាំង AstraZeneca របស់ឥណ្ឌា ដែលប្រទេសកម្ពុជាយើងបានចាប់ផ្តើមយុទ្ធនាការចាក់នោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារកូវីដ ៧៩ ភាគរយក្នុងការសាកល្បងនៅអាមេរិក
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ