ព័ត៌មានជាតិ
អនុប្រធានវិទ្យុអាស៊ីសេរី សង្ស័យកើតជំងឺកាចសាហាវ
អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ដែលពេលនេះ កំពុងរស់នៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិកនោះ ត្រូវបានសង្ស័យថា កើតជំងឺកាចសាហាវ តែមិនដឹងជំងឺអ្វីឡើយ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/FB_IMG_1617772348558-968x1024.jpg)
លោក ជុន ច័ន្ទបុត្រ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី០៧ ខែមេសា នេះថា “ខ្ញុំមិនលាក់បាំងទេ ក្នុងការប្រយុទ្ធតតាំងនឹងជំងឺកាចសាហាវ ខ្ញុំអនុញ្ញាតឲ្យខ្លួនឯងកំសត់ស្រក់ទឹកភ្នែកម្តងម្កាលដែរ តែខ្ញុំមិនដែលអនុញ្ញាតឲ្យខ្លួនឯងបាក់ទឹកចិត្ត បាត់បង់សេចក្តីសង្ឃឹមម្តងណាឡើយ”។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/photo_2021-04-07_12-14-21-1024x758.jpg)
តាមរយៈសារខាងលើមានការសន្និដ្ឋានថា លោកកំពុងកើតជំងឺ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមមួយផ្ញើសារឱ្យឆាប់ជា។ កន្លងមកលោកធ្លាប់ប្រកាសថា លោកកើតជំងឺមហារីកបំពង់ក។
សូមបញ្ជាក់ថា លោក ជុន ច័ន្ទបុត្រ ដែលបច្ចុប្បន្ន ជាអ្នកអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី ប្រចាំនៅរដ្ឋធានី Washington នោះ តែងតែវាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជាពិសេសការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ លោកជុន ច័ន្ទបុត្រ តែងតែវាយប្រហារមិនសំចៃមាត់លើរដ្ឋាភិបាល ខណៈនៅសហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩មកពេលនេះមានជិត ៦០ ម៉ឺននាក់ និងអ្នកឆ្លងដល់ទៅ ៣១ លាននាក់៕
អត្ថបទ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក