ព័ត៌មានអន្ដរជាតិ
ច្រើនណាស់! ថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីរហូតដល់ទៅ ៣៣៤ករណី
នៅថ្ងៃពុធទី០៧ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៣៤ករណី ខណៈក្នុងនោះមាន៧នាក់ជាករណីនាំចូល។
ក្នុងចំណោមការឆ្លងក្នុងសហគមន៍ទាំង៣២៧ករណី មាន១៥៣ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្ម។
![This image has an empty alt attribute; its file name is afp-march-2-2020-coronavirus-thailand.jpg](https://www.kampucheathmey.com/wp-content/uploads/2021/04/afp-march-2-2020-coronavirus-thailand.jpg)
ភាគច្រើននៃការឆ្លងក្នុងសហគមន៍ ពោលគឺស្មើនឹង២២១ករណី គឺត្រូវបានរកឃើញក្នុងទីក្រុងបាងកក បន្ទាប់មក៣០ករណីនៅ Samut Prakan និង២០ករណីនៅ Sa Kaew។
ចំពោះករណីនាំចូលទាំង៧ករណីរួមមាន ជនជាតិថៃ៣នាក់ដែលវិលត្រឡប់មកពីប្រទេសឥណ្ឌា ស្វីសនិងអារ៉ាប់រួម ព្រមទាំងជនជាតិជប៉ុន ប៉ាគីស្ថាន ឥណ្ឌា និងស៊ូដង់។
![This image has an empty alt attribute; its file name is NP_20210407_BANGKOK_6451645.jpg](https://www.kampucheathmey.com/wp-content/uploads/2021/04/NP_20210407_BANGKOK_6451645.jpg)
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន ១២១នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃពុធនេះ ចំនួនករណីជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៩,៩០៥ករណី។ មនុស្សចំនួន ២៨,០៦៩នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៥នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ រកឃើញអ្នកឆ្លងកូវីដ ២៥០ករណី សឹងតែទាំងអស់ជាការឆ្លងក្នុងសហគមន៍
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច