Connect with us

ព័ត៌មានជាតិ

នាវាចម្បាំង​សម័យ​សង្គ្រាម​ ត្រូវ​បាន​ស្រង់​ចេញពី​ទឹក​ហើ​យ​ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម

បានផុស

នៅ

​នាវាចម្បាំង​ដែល​លិច​តាំងពី​សម័យ​សង្គ្រាម ​ត្រូវ​ស្រង់​ចេញពី​ទឹកទន្លេ​មេគង្គ ដោយ​កងកម្លាំង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ ស្រង់​ចេញមក​លើ​គោក​រួចរាល់ មុន​ផែន​ការដែល​កំណត់ ប្រតិបត្តិ​នេះ​ធ្វើ​ឡើ​ង​នៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២១ ពិធី​ស្រង់​នាវា​ម៉ា​រី​ន​នេះ ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខា​ប្រចាំការ​ក្រសួងការពារជាតិ និង​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ អម​ដំណើរ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម តំណាង​អភិបាល​ខេត្ត​កណ្តាល ព្រមទាំង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត បាន​អ​ញ្ជើញ​ចូលរួម​ពិធី​ស្រង់​នាវា​ចេញពី​ទឹក ដើ​ម្បី​ស្រង់​នាវាចម្បាំង​ដែល​បាន​លិច​នា​សម័យ​សង្គ្រាម​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ក្នុងភូមិ​សាស្ត្រ​ត្រង់​ចំណុច​បណ្តោយ​ដង​ទន្លេមេគង្គ ដែល​ស្ថិត​ក្នុងភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

​ឆ្លៀតឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បានបញ្ជាក់​ឲ្យ​ដឹងថា ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បាន​កប់​នៅក្រោម​ផ្ទៃ​ទឹក នៅ​ចំណុច​នេះ គឺជា​ស្នាដៃ​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​កន្លងមក​សម្រាប់​កម្ពុជា ហើយ​ចំពោះ​ប្រតិបត្តិការ​នេះ ក៏បាន​បង្ហាញថា ​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​មិន​ត្រឹមតែ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅលើ​ដីគោក​នោះ​ទេ ដូច្នេះ​វា ជា​មោទនភាព​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា​។

​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការណ៍​ស្រង់​នាវាចម្បាំង​មួយ​នេះ មាន​គ្រាប់​ប្រមាណ​៩០​ភាគរយ ដែលមាន​សភាព​ល្អ មិនទាន់​ផ្ទុះ នឹងត្រូវ​ដោះ​បន្សាប​សម្រាប់​ទុកដាក់​តាំង​ក្នុង​សារមន្ទីរ ដោយឡែក សល់​បំណែក​គ្រាប់​១០%​ទៀត ដែល​ជា​គ្រាប់​ខូច ពុក​ផុយ មិន​អាច​ធ្វើការ​ដោះ​បន្សាប​បាន នឹង​ធ្វើការ​កម្ទេច​ចោល​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា បាន​បន្ថែមទៀតថា ក្នុង​កិច្ចការ​ប្រតិបត្តិ​រុករក និង​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​នាវាចម្បាំង​មួយ​នេះ កងកម្លាំង​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង ក្នុងស្ថានភាព​ស្មុគស្មាញ និង​ប្រឈម​គ្រោះថ្នាក់​បំផុស ព្រោះ​មិន​ដូច​នៅ​លើគោគ សូម​បញ្ជាក់​ផងដែរ ក្នុង​ការ​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​សរុប​ប្រមាណ​ជាង​១៦​តោន ហើយ​តាម​ការ​សន្និដ្ឋាន​ចំនួន មនុស្ស​ដែល​ស្លាប់​មាន​ប្រមាណ​ចាប់ពី​៥​ទៅ​៨​នាក់​ក្នុង​នាវា​មួយ​នេះ​ផង​ដែរ​។

ក្នុងឱកាស​ចុះ​ជួប​ក្រុមការងារ​បច្ចេកទេស​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត កំពង់ចាម បាន​សម្តែង​នូវ​ការ​អរគុណ រីករាយ ហើយ​បាន​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​បច្ចេកទេស​ទាំង​អស់ រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​នេះ​ដោយ​ប្រុងប្រយ័ត្ន និង​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​៕​

អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖ ​ផ្លូវ​៨​ខ្សែ ក្នុងខណ្ឌទួលគោក ត្រូវ​ជួសជុល​​សម្រេច១០០​ភាគរយ​ ក្រោយ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម