ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះចាប់ផ្តើមដាក់គោលដៅត្រួតពិនិត្យនៅចំណុចព្រំប្រទល់រវាងខេត្តជាប់គ្នា
ចាប់ពីវេលាម៉ោងសូន្យរំលងអធ្រាតឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះចាប់ផ្តើមដាក់ប៉ុស្តិ៍ត្រួតពិនិត្យត្រង់ចំណុចព្រំប្រទល់នៃខេត្តជាប់គ្នា ដូចជាព្រំប្រទល់ខេត្តកំពត-តាកែវ ,ព្រះសីហនុ ,កំពង់ស្ពឺ និងខេត្តកែប។

ចំពោះការដាក់គោលដៅនៅព្រឹកនេះ សមត្ថកិច្ចបានដាក់រនាំងបិទផ្លូវ ដើម្បីត្រួតពិនិត្យអ្នកធ្វើដំណើរចេញ ចូល ត្រង់ចំណុចព្រំប្រទល់ខេត្តជាប់គ្នារួមមាន៖ ព្រំប្រទល់ខេត្តកំពត-ខេត្តព្រះសីហនុ, ព្រំប្រទល់ខេត្តកំពត-ខេត្តតាកែវ,ព្រំប្រទល់ខេត្តកំពត-ខេត្តកំពង់ស្ពឺ, និងព្រំប្រទល់ខេត្តកំពត-ខេត្តកែប។
សូមបញ្ជាក់ថា ការដាក់ប៉ុស្តិ៍បិទផ្លូវត្រួតពិនិត្យនេះ បានអនុវត្តឡើងបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដោយបានសម្រេចឲ្យបិទផ្លូវចេញ ចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ចំពោះការបិទនេះ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីខេត្តមួយទៅខេត្តមួយ។

ដោយឡែក សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយ មិនស្ថិតក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។ ប៉ុន្តែសេក្តីសម្រេចក៏បានលើកលែង រាល់ការចរាចរ ដឹកទំនិញផ្សេងៗ តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក ,លើកលែងការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ, លើកលែងការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ,រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យរដ្ឋ និងឯកជន,រថយន្តពន្លត់អគ្គិភ័យ,រថយន្តដឹកកម្មករ ទៅកាន់រោងចក្រ សហគ្រាស,រថយន្តដឹកសំរាម,ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ និងការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងៗ ដោយមានការអនុញ្ញាតពីអជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវបានលើកលែង៕
អត្ថបទ ៖ សេង ណារិទ្ធ





-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង