KPT+
ចាប់ផ្ដើមសមាធិ អាចជួយផ្លូវចិត្តធូរស្រាលអំឡុងវិបត្តិកូវីដ-១៩
ស្ថិតក្នុងវិបត្តិនៃជំងឺកំពុងរាតត្បាត មនុស្សជាច្រើនកំពុងប្រឈមនូវភាពតានតឹង សឹងពិបាកដកដង្ហើម។ ពេលនេះគ្រប់គ្នាចាប់ផ្ដើមថប់បារម្ភកើនឡើងជាលំដាប់។ នេះក៏ដោយសារយើងកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន ដូច្នេះគ្មានវិធីណាដែលអាចគេចផុត ពីទុក្ខព្រួយនោះទេ ។
យ៉ាងណាមិញ ការធ្វើសមាធិអាចជួយដោះស្រាយទុក្ខកង្វល់មួយចំនួន ព្រោះនៅពេលមានចិត្តស្ងប់យើងនឹងមានអារម្មណ៍គ្រប់គ្រាន់ចំពោះខ្លួនឯង ហើយចេះទទួលយកអ្វីដែលខ្លួនមាននៅក្នុងម្រិតអតិបរមា។ ការព្រួយបារម្ភនឹងកាត់បន្ថយ ពីព្រោះយើងព្រមទទួលយកគ្រប់យ៉ាងដែលកើតឡើងចំពោះខ្លួន និងអ្វីដែលចេញពីជីវិតយើងទៅ។
ក្រៅពីនោះ ការសិក្សាបានលើកឡើងថា ការធ្វើសមាធិអាចជួយឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានយ៉ាងល្អ។ ស្ថានភាពតានតឹងក្នុងអំឡុងពេលវីរុសកូវីដកំពុងរាតត្បាតអាចនឹងផ្តល់ផលអវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ ប៉ុន្តែការសមាធិអាចជួយឲ្យយើងឆ្លើយតបនឹងស្ថានភាពតានតឹងនេះបានប្រសើរឡើង។
ដោយសារតែការធ្វើសមាធិជាបច្ចេកទេសបន្ធូរអារម្មណ៍ស្ត្រេស វាក៏មានឥទ្ធិពលលើលំនាំដំណេកផងដែរ។ បន្ទាប់ពីហាត់ធ្វើសមាធិបានមួយរយៈ យើងនឹងមានអារម្មណ៍ថា បានសម្រាកគ្រប់គ្រាន់ជាងមុន។ ចំពោះការគេងរាល់យប់ ក៏នឹងមានប្រសិទ្ធិភាព ហើយនៅពេលអ្នកភ្ញាក់ពីគេង អារម្មណ៍នឹងមានថាមពលប្រសើរជាងរាល់ដង។
ក្រៅពីឥទ្ធិពលវិជ្ជមាននៃការធ្វើសមាធិ នាំមកនូវអត្ថប្រយោជន៍ផ្តាច់មុខមួយចំនួនបន្ថែមទៀតដែលអ្នកជំនាញជីវសាស្ត្រកោសិកាដ៏ល្បីល្បាញនិងជាអ្នកនិពន្ធសៀវភៅ “ជីវវិទ្យានៃជំនឿ” បានបញ្ជាក់ថា ស្មារតីសមូហភាពរបស់យើងមានថាមពលក្នុងការផ្លាស់ប្តូរការពិតនិងការលំបាកតឹងតែងនានាប្រចាំថ្ងៃបាន។
ដើម្បីចាប់ផ្តើមសមាធិ គ្រាន់តែយើងផ្ដោតអារម្មណ៍ទៅលើដង្ហើមរបស់យើង ហើយការអង្គុយត្រង់ខ្នង អាចជួយបាន។ ប្រសិនជាយើងមានអារម្មណ៍មិនមូល ចេះតែមានគំនិតផ្សេងមករំខាន យើងអាចត្រលប់ទៅផ្ដោតលើដង្ហើមរបស់យើងជាថ្មីវិញ។ ការសិក្សាភាគច្រើនបង្ហាញថា យើងត្រូវអនុវត្តយ៉ាងតិច ១០ នាទីក្នុងមួយថ្ងៃរយៈពេល ៨ ទៅ១០សប្ដាហ៍ដើម្បីទទួលបានអត្ថប្រយោជន៍។ នៅពេលសមាធិ យើងគួរជ្រើសរើសពេល និងរយៈពេលសម្រាប់សមាធិឲ្យដូចគ្នា រួមទាំងទីកន្លែងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ N26
ចុចអាន៖ វិធីងាយៗដើម្បីធ្វើសមាធិមានប្រសិទ្ធិភាព
ចុចអាន៖ សម័យកូវីដ ចេះវិធីទាំងនេះទើបជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត