Connect with us

ព័ត៌មានជាតិ

អតិថិជន​ធនាគារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ -១៩ ត្រូវបាន​លើកលែង​បង់​ការប្រាក់​រយៈពេល​មួយខែ និង​ពន្យារ​បង់ប្រាក់​ដើម​រយៈពេល​បី​ខែ

បានផុស

នៅ

​ប្រសិនបើ​មាន​អតិថិជន​ធនាគារ​ណាមួយ ដែល​ជា​សមាជិក នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បុគ្គល​នោះ នឹង​ត្រូវបាន​លើកលែង​បង់​ការប្រាក់​រយៈពេល​មួយខែ និង​ប្រាក់​ពិន័យ រួម​ទាំង​ពន្យារ​បង់ប្រាក់​ដើម​រយៈពេល​បី​ខែ​ផងដែរ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម របស់​សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១​នេះ​។

សមាគម​ទាំងពីរ​បាន​បញ្ជាក់​ថា រយៈពេល​មួយឆ្នាំ​កន្លងមក​នេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ ជួយ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ ព្រមទាំង​ការ​បន្ធូរបន្ថយ និង​ការ​អនុគ្រោះ​ផ្សេងៗ​ទៀត​ពី​រាជរដ្ឋាភិបាល​កម្ពុជា និយ័ត​ករ និង​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​គិត​ត្រឹម​ដំណាច់​ខែកុម្ភៈ ឆ្នាំ​២០២១ មាន​អតិថិជន​ប្រមាណ​៣៤ ម៉ឺន​នាក់ ទទួលបាន​ការរៀបចំ​ឥណទាន ឡើងវិញ ក្នុង​ទំហំ​ឥណទាន​ប្រមាណ ៤​ប៊ី​លាន​ដុល្លារ​អាមេរិក​។

ចំពោះ​យន្តការ​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ ភាគច្រើន​នៃ​អតិថិជន​ទាំងនោះ បាន​ជ្រើស​យក​ជម្រើស​បង់​តែ​ការប្រាក់​ក្នុង​រយៈពេល​៣​ទៅ​៦​ខែ ពន្យារ​រយៈពេល​សង​កម្ចី ឬ​ផ្អាក​បង់​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​រយៈពេល ៣​ទៅ​៦​ខែ ក្នុងករណី​ដែល​អតិថិជន​រង​ផលប៉ះពាល់​ខ្លាំង ប៉ុន្តែ​ការរៀបចំ​ឥណទាន​ឡើងវិញ​ត្រូវ​ធ្វើ​ឡើង អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន ហើយនឹង​ត្រូវធ្វើ​បន្តទៅទៀត ក្នុងអំឡុង​ពេលដែល​វិបត្តិ​នេះ​មិនទាន់​បញ្ចប់​នៅឡើយ​។

ទន្ទឹម​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្ល​ង​មក យើង​សង្កេត​ឃើញ​ថា ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជាថ្មី​បន្ថែម​ទៀត ដោយ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ប្រឈម ការឆ្លង​មាន​ចំនួន​កាន់តែ​កើនឡើង​។

ដោយ​យើង​សង្កេតឃើញ​អំពី​ផលប៉ះពាល់ នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ រីក​រាលដាល​កាន់តែខ្លាំង បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជាថ្មី​បន្ថែមទៀត​នោះ សមាគម​ទាំងពីរ​បានស្នើ​ឲ្យ​គ្រឹះស្ថាន​សមាជិក​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល ជាពិសេស​គោលការណ៍​ក្នុង​ការ​រៀបចំ​ឥណទាន​ឡើងវិញ ដែល​បាន ដាក់ចេញ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ធានាថា អតិថិជន​របស់ខ្លួន​ទទួល​បានការ គាំពារ និង​អនុគ្រោះ​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​។

ដើម្បី​ចូលរួម​ជួយ​គាំទ្រ និង​សម្រួល​ដល់​អតិថិជន​ក្នុង​គ្រា​ដ៏​លំបាក​នេះ សមាគម​ទាំងពីរ​បានដាក់​ចេញ​នូវ​គោលការណ៍​មួយចំនួន​រួមមាន​៖

​ទី​១. សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩៖ លើកលែង​ការបង់​ការប្រាក់ និង​រាល់​ការផាកពិន័យ​ទាំងអស់ រយៈពេល​មួយខែ ព្រមទាំង​ទទួលបាន​ការរៀប​ចំឥណ​ទាន​ឡើងវិញ ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម ) រួមទាំង​ការពន្យារ​ការបង់ប្រាក់​ដើម​រយៈពេល​បី​ខែ​។ រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​បង្ហាញ​លទ្ធផល​។​

​ទី​២. សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​៖ ផ្តល់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម ) រួមទាំង​ពន្យារ​ការបង់​ទាំង​ប្រាក់​ដើម និង​ការប្រាក់​រយៈពេល​មួយខែ និង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់​។

​ទី​៣. បន្តធ្វើ​ការផ្តល់ជូន​ការរៀបចំ​ឥណទាន​ឡើងវិញ ឲ្យ​បាន​ឆាប់រហ័ស និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់ អតិថិជន ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

​ទី​៤. បញ្ចេញ​ឥណទាន​សង្គ្រោះបន្ទាន់ ឬ​បន្ថែម ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ ព្រមទាំង​កាត់បន្ថយ​អត្រា​ការប្រាក់ ដើម្បី​ជួយ​បន្ត និង​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន និង​ក្រោយពេល​មាន​វិបត្តិ​។

​ទី​៥. ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ ព្រមទាំង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់ សម្រាប់​អតិថិជន ដែល​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ទី​១ សម្រាប់​រស់នៅ​។​

៦. ផ្តល់នូវ​ការអនុគ្រោះ​សម្រាប់​អតិថិជន ដែល​ទទួលមរណភាព ដោយ​ជំងឺ​កូ​វីដ​-១៩ តាម​លទ្ធភាព​ជាក់ស្តែង របស់​គ្រឹះស្ថាន​នីមួយៗ​៕

ដោយ ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២៨ នាទីutes មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៦ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម