ព័ត៌មានជាតិ
ចាប់ពីរាត្រី ថ្ងៃ៦មេសាមក អ្នកដំណើរពីខេត្តកំពង់ធំចូលមកខេត្តសៀមរាប មិនមានច្រើននោះទេ
សៀមរាប ៖ ចាប់ពីរាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាបបានអនុវត្តន៍ តាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។
លោក ពៅ ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២១នេះថា បន្ទាប់ពីអាជ្ញាធរបានចាប់ផ្តើមអនុវត្តការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយនៅព្រំប្រទល់ខេត្តសៀមរាប និងកំពង់ធំចាប់ពីម៉ោងសូន្យមក ឃើញស្ថានភាពអ្នកដំណើរចូលមកកាន់ខេត្តសៀមរាប ទិសដៅមកពីខេត្តកំពង់ធំ គឺមិនមានប្រជាពលរដ្ឋសម្រុកមកច្រើននោះទេ។
ជាក់ស្តែងគឺមានតែរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗទៀត ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតតែប៉ុណ្ណោះ។ រាល់ការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញ ចំពោះអ្នកបើកបររថយន្តនីមួយៗ ក៏ត្រូវបានត្រួតពិនិត្យសុខភាពបឋម និងមានការកត់ត្រាទុកផងដែរ។
លោកបន្តថា ការដែលប្រជាពលរដ្ឋមិនសម្រុកមកច្រើននេះ ប្រហែលជាបងប្អូនប្រជាពលរដ្ឋបានយល់ច្បាប់ពីគោលបំណងដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទបែបនេះ ហើយការមកលេងខេត្តសៀមរាប ក៏មិនដឹងលេងនៅទីណាដែរ ព្រោះថា គ្រប់រមណីយដ្ឋានទេសចរណ៍ក៏ត្រូវបានបិទអស់ហើយផងដែរ។ ម្យ៉ាងទៀតដោយប្រជាពលរដ្ឋ ដោយមានការយល់ដឹង ចំពោះស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ ដោយមិនបានធ្វើចាកចេញពីលំនៅឋានរបស់ខ្លួន ដែលគ្មានការចាំបាច់នោះ ក្នុងការចូលរួមបង្ការទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលនូវជំងឺកូវីដ១៩ជាសហគមន៍ ព្រមទាំងព្រួយបារម្ភ នៅពេលសមត្ថកិច្ចឃាត់ខ្លួនក្នុងពេលធ្វើដំណើរ និងឲ្យពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃ សំខាន់ក្នុងពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងខាងមុខ។
សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវដ-១៩ ។ ការហាមឃាត់ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត ។ ករណីសំខាន់ចំពោះ ភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនេះទេ៕
ដោយ ៖ គឿនវេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ