Connect with us

ព័ត៌មានជាតិ

ក្រសួង​ទេសចរ​ណ៍ តម្រូវ​ឲ្យ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់​នៅ​ទូទាំង​ប្រទេស​រយៈពេល​១៤​ថ្ងៃ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​ទេសចរ​ណ៍ លោក ថោង ខុន នៅ​ថ្ងៃទី​០៧ ខែមេសា នេះ​បា​នស​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ទាំងអស់​បិទ​រមណីយ​ដ្ឋា​ន​ទេសចរណ៍ នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន​រយៈពេល​១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ក្ខ​វឹង​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លិខិត​របស់លោក ថោង ខុន ដែល​ផ្ញើ​ទៅកាន់​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ទាំងអស់ បាន​បញ្ជាក់ថា “​ដោយ​អនុវត្តតាម​សេចក្តីសម្រេច​រាជរដ្ឋាភិបាល​លេខ​៤៤ សសរ ចុះ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​រឹង​-១៩ ក្រសួងទេសចរណ៍ សូម​ធ្វើ​ការណែនាំ ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជ​ធានី ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍ គោលដៅ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​កន្លែង​ដែលមាន​សក្តានុពល​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន រយៈពេល​១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​ជា​កំហិត​”​។

ទន្ទឹមនឹងនេះ មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​ចាត់តាំង​ក្រុមការងារ ដើម្បី​តាមដាន​ត្រួតពិនិត្យ​កិច្ចការ នេះ​ឲ្យ​បាន​ម៉ត់ចត់ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ទេសចរណ៍​ណាមួយ​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ គោលដៅ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​កន្លែង​ដែលមាន​សក្តានុពល​ទេសចរណ៍ ដែលមាន​នៅក្នុង​មូលដ្ឋាន របស់ខ្លួន​ក្នុង​រយៈពេល​នៃ​ការបិទជា​បណ្តោះអាសន្ន​នេះ ជាដាច់ខាត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម