Connect with us

អាជីព

មេ​ក្រុម​ល្អ រមែង​ស្វាគមន៍​បុគ្គលិក​ថ្មី​ដោយ​សកម្មភាព​ទំាងនេះ​

បានផុស

នៅ

នៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ ​ ប្រធាន​ក្រុម​​ប្រៀប​ដូចជា​តៃ​កុង​ឡាន ​ដែល​ដឹកនាំ​កូនចៅ​ឲ្យ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​គោលដៅ និង​ភាព​ជោគជ័យ​ទាំងអស់​គ្នា។

ដូច្នេះ​ហើយ ​ក្នុងនាម​ជា​មេក្រុម​គេ ​តើ​គួរ​មាន​កិរិយា​បែប​ណា​ជាមួយ​បុគ្គលិក​ចូល​ថ្មី?

១. ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ស្វាគមន៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រាស្រ័យ​ទាក់ទង​គឺ​ជា​គន្លឹះ ហើយ​នាយកដ្ឋាន​ធនធាន​មនុស្ស​គួរ​តែ​រក្សា​ទំនាក់ទំនង​ជា​ប្រចាំ​ជាមួយ​បុគ្គលិក​ថ្មី​ ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា ពួកគេ​គួរ​តែ​ត្រូវ​បាន​ស្វាគមន៍​នៅ​រថយន្ត​ ដែល​ធ្វើ​ដំណើរ​រួមគ្នា​នៃ​ថ្ងៃ​ធ្វើការ​ដំបូង។

. រៀបចំ​កន្លែង​ការងារ​បុគ្គលិក​ថ្មី

ការ​រៀប​ចំ​តុ​របស់​បុគ្គលិក មុន​ពេល​ពួកគេ​ចូល​ធ្វើការ​នៅ​ថ្ងៃ​ដំបូង​ មើលទៅដូចជា​មិន​មាន​អ្វី​ប្លែក​ទេ។ ប៉ុន្តែ​វា​ពិតជា​អស្ចារ្យ​ ដែល​តុ​ធ្វើការ​បាន​ដាក់​ជាប់​គ្នា ​ខណៈ​ពេល​ដែល​បុគ្គលិកអាច​នឹង​សប្បាយ​ចិត្ត​ ដែល​ក្រុមហ៊ុន​យក​ចិត្ត​ទុក​ដាក់​គេ​ក្នុង​នាម​ជា​បុគ្គលិក​ថ្មី។

. ប្រជុំ​មួយ​ទល់​មួយ​ជាមួយ​អ្នក​គ្រប់គ្រង

ទិដ្ឋភាព​សំខាន់​បំផុត​មួយ​សម្រាប់​យុទ្ធសាស្ត្រ​បើកបរ ​ក្នុង​រថយន្ត​រួមគ្នា​និង​ប្រកបដោយ​ប្រសិទ្ធភាព​របស់​អ្នក​ដែល​ជា​ប្រធាន ​គឺ​ត្រូវ​តែ​ប្រជុំ​ជាមួយ​បុគ្គលិក​ យ៉ាង​ហោច​ណាស់​១ដង។

ការស្ទង់មតិ LinkedIn ថ្មីៗ​នេះ​របស់​អ្នក​ជំនាញ​ចំនួន ១៤ ០០០ នាក់​បាន​រក​ឃើញ​ថា ៩៦ % បាន​និយាយ​ថា ​ចំណាយ​ពេល​មួយ​ដង​ជាមួយ​អ្នក​គ្រប់គ្រង​ផ្ទាល់​របស់​ពួកគេ ​នៅ​ពេល​ដំបូង ​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ដំណើរការ​ចេញ​ដំណើរ​រួមគ្នា។

វា​ក៏​ជួយ​បង្កើត​ទំនាក់ទំនង​វិជ្ជមាន ​រវាង​ចៅហ្វាយ​និង​បុគ្គលិក​ថ្មី​ នៅ​លើ​ដើម​ដំបូង​នៃ​ការងារ​របស់​គេ​ ហើយ​លទ្ធផល​ការងារ​នឹង​កាន់​តែ​ប្រសើរ​ឡើង ថែម​មួយ​កម្រិត​ទៀត។

៤. ជួយ​ឲ្យ​បុគ្គលិក​មាន​ចំណង​ល្អ​ជាមួយ​អ្នក​រួម​ការងារ

យុទ្ធសាស្ត្រ​នេះ​ជួយ​កសាង​វប្បធម៌​បុគ្គលិក​តឹងរ៉ឹង​នៅ​ក្នុង​ក្រុមហ៊ុន ​ហើយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​អាជីវកម្ម​កាន់​តែ​រឹងមាំ​ជាង​មុន។ វា​ក៏​ធ្វើ​ឲ្យ​មាន​ការ​ចែក​រំលែក​ចំណេះដឹង ​ដែល​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព ​និង​ការ​ធ្វើ​មាត្រដ្ឋាន​ក្នុង​ក្រុមហ៊ុន​ផង​ដែរ។

. ណែនាំ​ច្បាស់លាស់​ពី​ការងារ​របស់​បុគ្គលិក

រាល់​ការងារ​ថ្មី​ នាំ​មក​នូវ​ភាព​មិន​ប្រាកដប្រជា​មួយ​ចំនួន​ សម្រាប់​​បុគ្គលិក​ថ្មី​ ហើយ​យោង​ទៅ​តាម​ការ​ស្ទង់មតិ LinkedIn ការ​ស្វែងយល់​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​កាតព្វកិច្ច​នីតិវិធី​ និង​គោលដៅ​ គឺ​ជា​ផ្នែក​សំខាន់​បំផុត​ នៃ​ដំណើរ​ការ​ធ្វើ​ដំណើរ​ទៅ​ជាមួយគ្នា​ រវាង​មេ​និង​កូនចៅ។

វា​មិន​ត្រឹម​តែ​ណែនាំ​បុគ្គលិក​ពី​របៀប​ធ្វើ​ការងារ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ថែម​ទាំង​បង្រៀន​ពួកគេ​ ពី​សារៈសំខាន់​ការងារ ​និង​គោលដៅ​រួមគ្នា​របស់​ក្រុមហ៊ុន។

៦. ពិនិត្យ​ការងារ​បុគ្គលិក​ឲ្យ​បាន​ទៀងទាត់

យុទ្ធសាស្ត្រ​ជិះ​រថយន្ត​រួមគ្នា​នេះ ​នឹង​ប្រកបដោយ​ប្រសិទ្ធភាព ​វា​មិន​ត្រឹម​តែ​នៅ​ថ្ងៃ​ដំបូង ឬ​សប្ដាហ៍​ដំបូង​ទេ ​ប៉ុន្តែ​គួរ​តែ​លាត​សន្ធឹង​ទៅ​រហូត។ បុគ្គលិក​ថ្មី​អាច​នឹង​មិន​ទាន់​ចុះ​សម្រុង​ ជាមួយ​អ្នក​រួម​ការងារ​ជាមួយ​គេ ​ក្នុង​អំឡុង​ពេល​ពីរ​បី​ថ្ងៃ​ដំបូង​បាន​ឡើយ។ គេ​អាច​មាន​អារម្មណ៍​ច្របូកច្របល់ ​មិន​ដឹង​ថា​ធ្វើ​ការងារ​ជាមួយ​អ្នកណា។

កង្វះ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រធានជាមួយ​នឹង​វប្បធម៌​ក្រុមហ៊ុន​ ធ្វើ​ឲ្យ​បុគ្គលិក​ថ្មី​មាន​អារម្មណ៍​មិនល្អ​ នៅ​ថ្ងៃ​ចូល​ធ្វើការ​ដំបូង។

ដូច្នេះ​ក្នុង​នាម​យើង​ជា​ចៅហ្វាយ ​កុំ​ព្រងើយ​កន្តើយ ​គួរ​សួរ​ពួកគេ​ថា ​សប្បាយ​ចិត្ត​នឹង​ការងារ​ឬ​អត់? ហើយ​តើ​គេ​មាន​អារម្មណ៍​ថា ​ពួកគេ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ក្រុមហ៊ុន​ដែរ​ឬទេ?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មាន​ចំណេះ​ជំនាញ​គួរសម តែ​ស្វែង​រក​ការងារ​ធ្វើ​មិន​បាន មូលហេតុ​ដោយសារ ៥ យ៉ាង​នេះ

ចុចអាន៖ការងារ​ថ្មីៗ​ទំាង​នេះ​ត្រូវ​ប៉ាន់​ក្នុង​អំឡុង​វិបត្តិ​កូវីដ​ថែម​ទាំង​មាន​ប្រាក់​ចំណូល​ខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម