ព័ត៌មានអន្ដរជាតិ
ក្រោយអ្នកចាក់វ៉ាក់សាំង Pfizer និង Moderna មានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ អ្នកជំនាញចាប់ផ្ដើមរកមូលហេតុ
វិទ្យាស្ថានសុខភាពជាតិ (NIH) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងចាប់ផ្ដើមសិក្សាដើម្បីរកមូលហេតុប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរចំពោះអ្នកដែលចាក់វ៉ាក់សាំង Pfizer និង Moderna កន្លងមក។ ភ្នាក់ងារស្រាវជ្រាវសហព័ន្ធបាននិយាយថា ប្រតិកម្មភាគច្រើនត្រូវបានគេរកឃើញចំពោះអ្នកដែលមានប្រវត្តិនៃអាឡ័កស៊ីតែប៉ុណ្ណោះ។
NIH បាននិយាយថា ការសាកល្បងព្យាបាលកំពុងដំណើរការដើម្បីកំណត់ថា តើមនុស្សដែលមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរឬមានជំងឺកោសិកាដែលស្ទះនោះ មានហានិភ័យខ្ពស់ចំពោះប្រតិកម្មអាឡ័កស៊ីភ្លាមៗឬមានលក្ខណៈជាប្រព័ន្ធ។
បន្ថែមពីលើនេះ អ្នកស្រាវជ្រាវនឹងពិនិត្យមើលយន្តការជីវសាស្ត្រនៅពីក្រោយប្រតិកម្មថា តើគំរូហ្សែនឬកត្តាដទៃទៀតអាចព្យាករណ៍បានថា នរណាអាចមានហានិភ័យខ្ពស់បំផុត។ ជាពិសេសអាចមកពីការខូចកោសិកាមេ បណ្ដាលមកពីប្រភេទកោសិកាឈាមស ដែលមិនធម្មតាសកម្មខ្លាំងពេកឬទាំងពីរ ជំងឺនេះធ្វើឲ្យមនុស្សម្នាក់មានប្រតិកម្មគំរាមកំហែងដល់អាយុជីវិតដែលមើលទៅដូចជាប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ។
NIH ក៏បានចាប់ផ្ដើមសាកល្បងលើមនុស្សពេញវ័យចំនួន ៣,៤០០ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៦៩ ឆ្នាំនៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់សហរដ្ឋអាមេរិក three dozen។
លោកបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិអាឡ័កស៊ីជំងឺឆ្លងដែលជាផ្នែកមួយនៃ NIH និយាយថា ” សាធារណជនមានការព្រួយបារម្ភអំពីរបាយការណ៍នៃប្រតិកម្មអាឡ័កស៊ីដ៏កម្រ និងធ្ងន់ធ្ងរចំពោះវ៉ាក់សាំង Moderna និង Pfizer“។ ចំពោះព័ត៌មានដែលប្រមូលបានក្នុងកំឡុងពេលសាកល្បងនេះ នឹងជួយគ្រូពេទ្យណែនាំដល់អ្នកដែលមានអាឡ័កស៊ីធ្ងន់ធ្ងរឬមានជំងឺប្រចាំកាយអំពីហានិភ័យនិងអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងទាំងពីរនេះ។
អ្នកដែលមានប្រវត្តិប្រតិកម្មអាឡ័កស៊ី មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានណែនាំឲ្យអ្នកផ្ដល់សេវាសុខាភិបាលតាមដានពួកគេរយៈពេល ៣០ នាទីបន្ទាប់ពីចាក់វ៉ាក់សាំងរួច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖កូវីដបំប្លែងខ្លួនរបស់អង់គ្លេស កំពុងឆ្លងខ្លាំងជាងប្រភេទដើម ១.៣២ ដង ក្នុងប្រទេស ជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ