Connect with us

ព័ត៌មានជាតិ

ឆ្លងកាន់តែច្រើន អាជ្ញាធរសម្រេចបិទរោងចក្រកាត់ដេរ ឌីន ហាន ដែលផ្ទុះជំងឺកូវីដ-១៩

បានផុស

នៅ

រោងចក្រកាត់ដេរ ឌីន ហាន ដែលបាននឹងកំពុងផ្ទុះជំងឺកូវីដ-១៩ ប្រមាណ៥០នាក់ទៅលើកម្មករ កម្មការិនី ពេលនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទរោងចក្រជាបណ្តោះអាសន្នហើយ ។ចំណែកក្រុមគ្រូពេទ្យកំពុងសម្រុកយកសំណាកពីបងប្អូន កម្មករកម្មការិនីនៅទីតាំងខាងលើយ៉ាងសកម្មផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉េត​ មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមេសានេះថា រោងចក្រកាត់ដេរ ឌីន ហាន មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានផ្ទុះជំងឺកូវីដ-១៩ លើ​កម្មករ កម្មការិនី ប្រមាណ​៥០នាក់ ពេលនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទរោងចក្រជាបណ្តោះអាសន្នហើយ ។ ចំណែកក្រុមគ្រូពេទ្យកំពុងសម្រុកយកសំណាកពីបងប្អូន កម្មករ កម្មការិនីនៅទីតាំងខាងលើយ៉ាងសកម្មផងដែរ។

លោកបញ្ជាក់ថា កម្មករ កម្មការិនីដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ឌីន ហាន មានចំនួន២៥៦២នាក់ ហើយនៅ​យប់ថ្ងៃទី៧ ខែមេសា និងនៅព្រឹកថ្ងៃទី០៨ ខែមេសានេះ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ រួមនឹងមន្រ្តីសុខាភិបាល បានយកសំណាករបស់កម្មករកម្មការិនីនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកវីរុសកូវីដ-១៩បន្តទៀត។

លោក ម៉េត​ មាសភក្ដី បានធ្វើការអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់។ ចំពោះសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករក៏ត្រូវជួយណែនាំឱ្យពួកគេធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមចំនួនកំណត់ផងដែរ។ ប្រសិនបើធ្វើមិនបានត្រឹមត្រូវទេ នឹងត្រូវទទួលទោសពិន័យតាមច្បាប់៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម