ព័ត៌មានជាតិ
គ្រូទាយបៀរម្នាក់ រស់នៅខណ្ឌ៧មករា ឆ្លងកូវីដ ១៩
គ្រូទាយបៀរម្នាក់ស្ថិតក្នុងចំណោមអ្នកឆ្លង ១០៣ នេះនៅរាជធានីភ្នំពេញ ដែលប្រកាសនៅព្រឹកនេះ។
បើតាមអត្តសញ្ញាណ គ្រូទាយបៀរម្នាក់នេះមានឈ្មោះ ខៀវ ផល្លា ភេទស្រី អាយុ ៥៤ ឆ្នាំ ទីលំនៅនៅផ្ទះលេខ ១៤៣ E4z ផ្លូវលេខ ១២៨ ភូមិ ០៦ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ជំងឺកូវីដបានផ្ទុះរាលដាលគ្រប់កន្លែងនៅរាជធានីភ្នំពេញ។ រាជធានីភ្នំពេញស្ថិតនៅក្នុងតំបន់ក្រហម ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ ១៩ ហើយមានទីតាំងចំនួនពីរកន្លែងមានករណីផ្ទុះឆ្លងធ្ងន់ធ្ងរ។

បើតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជីវករផ្សារអូរឫស្សីរកឃើញឆ្លងកើនដល់ជាង ១០០ នាក់គិតត្រឹមកព្រឹកនេះ ខណៈការតេស្តអាជីវករជាង ៧០០០ នាក់ មិនទាន់បញ្ចប់នៅឡើយ។
នៅរោងចក្រឌីនហាន់ ដែលមានទីតាំងតាមបណ្តោយផ្លូវឧកញ៉ាឌួង ងៀប ហៅផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានកម្មករកម្មការិនីរាប់ពាន់នាក់កំពុងធ្វើតេស្ត។ ទិន្នន័យត្រឹមល្ងាចម្សិលមិញនេះ មានអ្នកឆ្លងជាង ៥០ នាក់ ហើយរដ្ឋាភិបាលក៏សម្រេចបិទរោងចក្រនេះជាបណ្តោះអាសន្ន៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត