ព័ត៌មានអន្ដរជាតិ
ឥឡូវនេះ ប៉េកាំងមានមហាសេដ្ឋីច្រើនជាងទីក្រុងណាៗទាំងអស់ក្នុងលោក
ឥឡូវនេះទីក្រុងប៉េកាំងមានមហាសេដ្ឋីច្រើនជាងទីក្រុងណាៗទាំងអស់នៅក្នុងពិភពលោក។ នេះបើតាមប្រភពទស្សនាវដ្តី Forbes ដែលចេញបញ្ជីអ្នកមានប្រចាំឆ្នាំចុងក្រោយបំផុត។
ទស្សនាសេដ្ឋកិច្ចបានផ្សាយថា រដ្ឋធានីចិនបានបន្ថែមមហាសេដ្ឋីចំនួន៣៣នាក់លើចំនួនដែលមានកាលពីឆ្នាំមុន ហើយឥឡូវនេះមានចំនួន១០០នាក់ហើយ។

ចំនួននេះបានយកឈ្នះទីក្រុងញ៉ូវយ៉ក់ស្តួចស្តើងបំផុតដែលទីក្រុងសហរដ្ឋអាមេរិកមួយនេះមានមហាសេដ្ឋីចំនួន៩៩នាក់ និងបានឈរលំដាប់កំពូលចំណាត់ថ្នាក់សម្រាប់រយៈពេល៧ឆ្នាំចុងក្រោយនេះ។
ការកាន់កាប់ដ៏ឆាប់រហ័សរបស់ប្រទេសចិនក្នុងសម័យកូវីដ-១៩ គឺការកើនឡើងនូវក្រុមហ៊ុនបច្ចេកវិទ្យា និងទីផ្សារភាគហ៊ុនរបស់ខ្លួនដែលជួយឲ្យទីក្រុងមួយនេះឡើងឈរលើចំណាត់ថ្នាក់កំពូល។
ទោះជាទីក្រុងប៉េកាំងឥឡូវមានមហាសេដ្ឋីច្រើនជាងក្រុមហ៊ុន Big Apple ក៏ទ្រព្យសម្បត្តិរាប់បញ្ចូលគ្នារបស់មហាសេដ្ឋីទីក្រុងញ៉ូវយ៉ក់នៅរក្សា៨០ពាន់លានដុល្លារអាមេរិក ដែលទំហំនេះច្រើនជាងទ្រព្យសម្បត្តិបញ្ចូលគ្នារបស់មហាសេដ្ឋីរបស់ទីក្រុងប៉េកាំង។
អ្នកមានបំផុតនៅទីក្រុងប៉េកាំងគឺលោក Zhang Yiming ជាស្ថាបនិកក្រុមហ៊ុន TikTok និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមេ ByteDance។ ឥឡូវនេះលោកមានទ្រព្យសុទ្ធកើនឡើងទ្វេដង ៣៥.៦ពាន់លានដុល្លារអាមេរិក។

ផ្ទុយទៅវិញ អ្នកមានបំផុតនៅទីក្រុងញ៉ូវយ៉ក់ អតីតអភិបាលក្រុងញ៉ូវយ៉ក់លោក Michael Bloomberg មានទ្រព្យសម្បត្តិ៥៩ពាន់លានដុល្លារអាមេរិក។
កំណើនពាណិជ្ជកម្មតាមអេឡិចត្រូនិករបស់ចិន
ប្រទេសចិនរួមជាមួយសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពួកគេកាន់តែរីកធំឡើងៗកំឡុងពេលការផ្ទុះកូវីដ-១៩ ខណៈប្រជាជនបានទិញទំនិញតាមអនឡាញ និងជាប្រភពស្វែងរកការកម្សាន្ត។
ប្រការនេះបានមើលឃើញពីការបង្កើតទ្រព្យសុទ្ធផ្ទាល់ខ្លួនយ៉ាងខ្លាំងសម្រាប់ស្ថាបនិក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនោះ។

ប្រទេសចិនដែលតួលេខរបស់ខ្លួនរាប់បញ្ចូលទាំងទីក្រុងហុងកុង និងម៉ាកាវនៅបញ្ជី Forbes បានបន្ថែមមហាសេដ្ឋីជាច្រើនជាងប្រទេសណាៗទាំងអស់ជាសកលជាមួយនឹងមហាសេដ្ឋីចំណូលថ្មី២១០នាក់។
ពាក់កណ្តាលនៃមហាសេដ្ឋីចំណូលថ្មីរបស់ប្រទេសចិនរកប្រាក់បានពីការផលិត ឬការបណ្តាក់ទុនផ្នែកបច្ចេកវិទ្យា រាប់បញ្ចូលទាំងមហាសេដ្ឋីជាស្ត្រីឈ្មោះ Kate Wang ដែលរកលុយបានពីបារីអេឡិចត្រូនិក។
ជាមួយនឹងមហាសេដ្ឋីចំនួន៦៩៨នាក់ ប្រទេសចិនតាមក្រោយសហរដ្ឋអាមេរិកដែលមានមហាសេដ្ឋីចំនួន៧២៤នាក់។
យោងតាម Fordes បង្ហាញថា មហាសេដ្ឋីចំណូលថ្មី៤៩៣នាក់ជាប់កំណត់ត្រាបានចូលក្នុងបញ្ជីជាសកលកាលពីឆ្នាំមុន។
ប្រទេសឥណ្ឌាឈរលំដាប់លេខ៣ដែលមានមហាសេដ្ឋីចំនួន១៤០នាក់។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានមហាសេដ្ឋីសរុបចំនួន១១៤៩នាក់។

លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិ Amazon នៅតែជាបុគ្គលមានជាងគេបំផុតក្នុងលោកដោយឈរនៅចំណាត់ថ្នាក់កំពូល៤ឆ្នាំជាប់គ្នា។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនពី៦៤ពាន់លានដុល្លារទៅ១៧៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Forbes

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ