ព័ត៌មានជាតិ
រយៈពេល២ថ្ងៃមានមានសហជីព និងកម្មកររោងចក្រជិត១ម៉ឺននាក់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
ភ្នំពេញ ៖ រយៈពេល២ថ្ងៃនេះក្រុមការងារអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កម្មករ និយោជិត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ដល់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈបានចំនួន៨៨៧៥នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន៩៩១៦នាក់ក្នុងនោះមានជនបរទេសចំនួន៣៤៨នាក់។
តាមរបាយការណ៍របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កម្មករ និយោជិតដែលទើបចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថាក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់វ៉ាកើសាំងជិត១ម៉ឺននាក់នោះក្នុងនោះមានអ្នកដែលបានចាក់វ៉ាក់សាំងចំនួន៨៨៧៥នាក់ក្នុងនោះជនបរទេសចំនួន៣៤៨នាក់និងអ្នកដែលគ្រូពេទ្យមិនអាចចាក់បានចំនួន២៤១នាក់។
ក្នុងចំណោមអ្នកចាក់ចំនួន៨៨៧៥នាក់នោះចាក់នៅថ្ងៃទី៧មេសាមានចំនួន៣៨៤៩ នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់ចំនួន ៣៩៤២ ដែលមានជនបរទេសចំនួន ៧០ នាក់ផងដែរអ្នកដែលគ្រូពេទ្យមិនអាចចាក់បានចំនួន៩៣នាក់។
ចំណែកនៅថ្ងៃទី៨មេសានេះមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចំនួន៥១៧៧នាក់ក្នុងនោះមានជនបរទេសចំនួន២៧៨នាក់។អ្នកចាក់បានចំនួន៥០២៩នាក់និងអ្នកមិនអាចចាក់បានចំនួន១៤៨នាក់។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកម្មករបានឲ្យដឹងថា ការចាក់វ៉ាក់សាំងទៅលើកម្មករនិងយោជិតនេះនឹងគ្របដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅខណ្ឌឫស្សីកែវនិងខណ្ឌកំបូល ខណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺសដូសសម្រាប់ចាក់ជូនកម្មករ៕
ដោយ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ