អាជីព
មានបួនយ៉ាងនេះ មេដឹកនាំពូកែយ៉ាងណាក៏ក្រុមហ៊ុននឹងដួលក្ស័យបាន
សួរខ្លួនយើង ថាតើអាជីវកម្មសព្វថ្ងៃមានចំណុចទំាងបួននេះដែរទេ? បើមានប្រញាប់ចាត់វិធានការណ៍ប្តូរភ្លាម។
១ គ្មានគុណសម្បត្តិប្រកួតប្រជែង
អាជីវកម្មឬសេវាកម្មដែលប្រើវិធីដដែលៗដល់ទៅ១០ឬម្ភៃឆ្នាំដោយមិនប្តូរចេញ បានន័យថាអ្នកប្រហែលត្រូវប្តូរយីហោ។ការមិនក្លាយជាសហគ្រិនជោគជ័យនបានដោយសារតែគំនិតផ្លាស់ប្តូរមិនទាន់ពេល និងមិនមានលក្ខណៈសម្បត្តិប្រជែងគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹង គូប្រជែងថ្មីៗដែលឡើងមកក្មេងជាង រហ័សជាង និងមានយុទ្ធសាស្ត្រមាំជាង។
ដូចជាបច្ចុប្បន្នគ្រប់យ៉ាងគឺនៅលើអ៊ីនធឺណិត មិនថាអតិថិជនឬដៃគូ។ យើងមិនអាចរក្សាប្រភេទបុគ្គលិកដែលសរសេរដៃហើយជួលម្នាក់ទៀតមកវាយកំព្យូទ័រឲ្យនោះទេ។ ត្រូវចាំថាការរកស៊ីក្នុងសម័យកាលនេះ យើងមិនត្រឹមតែប្រកួតប្រជែងជាមួយមនុស្សក្នុងអាជីពប្រភេទដូចគ្នាអ្នកប៉ុណ្ណោះទេ តែយើងត្រូវប្រជែងនិងភាពយឺតយ៉ាវរបស់ខ្លួនឯង និងលាងជម្រះខ្លួនឯងជាមុន មុនការប្រកួតប្រជែងមកដល់។
២ ខ្វះយុទ្ធសាស្ត្រវែងឆ្ងាយ
ថ្នាក់ដឹកនាំត្រូវយល់អំពីផែនការសម្រាប់អាជីវកម្មរបស់ខ្លួន ថាកំពុងធ្វើអ្វី ដើរទៅណា និងចង់បានអ្វី?
ពិនិត្យមើលថាផែនការយើងត្រូវសភាពការណ៍ទេ? មនុស្សរបស់យើងគ្រប់សមត្ថភាពទេ ?ហើយពេលវេលារបស់យើងនិងធនធានយើងមានគ្រប់ទេ? មនុស្សគ្រប់គ្នាចំណុចនេះថាជាយុទ្ធសាស្ត្រ ហើយបើគ្មានវាទេ អាជីវកម្មធ្លាប់ធំប៉ុណ្ណាក៏នឹងត្រូវបរាជ័យឆាប់ៗនេះ។
អ្នកធ្វើយុទ្ធសាស្ត្រនិងផ្សាយវាដល់បុគ្គលិកតោងមានការយល់ដឹងធំទូលាយអំពីទីផ្សារនៃពាណិជ្ជកម្មរបស់ខ្លួន ព្រោះនេះជាមូលដ្ឋានគ្រឹះសម្រាប់រាល់ការសំរេចចិត្ត។
៣ មិនយល់ដឹងអំពីតម្រូវការទីផ្សារ
រឿងមួយដែលងាយធ្វើឱ្យក្រុមហ៊ុនបរាជ័យគឺពួកគេមិនអើពើនឹងអតិថិជន។ការស្តាប់មតិអតិថិជន អនុញ្ញាតឱ្យក្រុមហ៊ុនកាន់តែចេះសម្របខ្លួននិងមានសន្ទុះលក់ចេញល្អ។
អតិថិជនតែងតែផ្តល់យោបល់មិនថាពេលគេរអ៊ូ ឬបន្ទោស សុទ្ធតែជាប្រយោជន៍សម្រាប់អ្នកគ្រប់គ្រងទីផ្សារយកទៅគិតនិងកែលំអរ សេវាកម្ម ឬផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
នៅក្នុងសៀវភៅរបសសេដ្ឋី Howard Schultz ស្ថាបនិក Starbuck ចំណងជើងសៀវភៅ Onward លោកបានសរសេរថា ការគិតអំពីអារម្មណ៍អតិថិជនជាមូលដ្ឋានធំនៃជោគជ័យនៃហាងកាហ្វេលំដាប់ លេខមួយនេះ។
៤ រក្សាបុគ្គលិកដែលបង្ករបញ្ហា
បុគ្គលិកដែលរអ៊ូរទំា និងមិនមានភាពស្មោះសក្នុងការខិតខំធ្វើការ នឹងបង្ករជាបញ្ហាមិនចេះចប់។ ទំនាស់ក្នុងផ្នែកធនធានមនុស្សនិងរាំងស្ទះដល់ការវាយលុកទីផ្សាររបស់ក្រុមហ៊ុន ហើយមិនយូរមិនឆាប់នឹងនាំមហន្តរាយ។
សាកគិតមើល បើក្រុមហ៊ុនមួយបុគ្គលិកឈ្លោះគ្នាបង្ករបក្សពួក ច្រណែន មិនធ្វើការ បបួលគ្នាដើរផឹកនិយាយដើមមេកោយ ឬរអ៊ូតែរឿងប្រាក់ តើកេរ៍ឈ្មោះក្រុមហ៊ុននោះនឹងមានសភាពបែបណាលើទីផ្សារ?
មានធនធានមនុស្សល្អឯណាគេមកចូលរួមជាមួយ? ហើយបើមិនមានធនធានល្អ តើជោគជ័យបានដែរទេ?
ប្រែសម្រួល៖ស្រស់
ចុចអាន៖ពូកែស្ដាប់ ជាចរិតមេដឹកនាំ! ៧ចំណុចបង្កើនសមត្ថភាពស្ដាប់
ចុចអាន៖រឿងខុសឆ្គងបីយ៉ាង ដែលមិនសូវមានអ្នកណាហ៊ានរំលឹកប្រាប់មេដឹកនាំខ្លួនចំៗឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់