ព័ត៌មានអន្ដរជាតិ
ស្លាប់កើនលើស ៦០០នាក់ហើយ ក្នុងភាពចលាចលនៅ មីយ៉ាន់ម៉ា
ក្រុមសិទ្ធិមនុស្សមីយ៉ាន់ម៉ាបាននិយាយថា មនុស្សជាង៦០០នាក់ ត្រូវបានសម្លាប់ក្នុងការបង្ក្រាបរបស់យោធាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក។
ក្រុមបាតុករ បានបន្តប្រមូលផ្តុំគ្នាតាមដងផ្លូវទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងនៅទីក្រុងធំបំផុត យ៉ាំងហ្គោននិងទីក្រុង Dawei ភាគខាងត្បូងផងដែរ។
ក្រុមសិទ្ធិមនុស្ស Assistance Association for Political Prisoners បាននិយាយថា មនុស្សជាង២០នាក់ ត្រូវបានសម្លាប់នៅថ្ងៃពុធ ហើយចំនួនអ្នកស្លាប់សរុបបានកើនដល់៦១៤នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍។
យោធាបានប្រកាសតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពបានចាប់ខ្លួនតារាល្បីឈ្មោះលោក Paing Takhon ដែលមានអ្នកគាំទ្រទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ។
លោក Paing Takhon បាននិយាយប្រឆាំងរដ្ឋប្រហារ ហើយបានបង្ហោះរូបថតនៅលើបណ្តាញសង្គមដែលបង្ហាញខ្លួនគាត់កំពុងធ្វើបាតុកម្ម។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីក្រុមគ្រួសាររបស់គាត់ដែលនិយាយថា ទាហាននិងប៉ូលិសបាននាំខ្លួនគាត់ចេញពីផ្ទះនៅម៉ោងប្រហែល ៥និង០០នាទីព្រឹកថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ យោធាមីយ៉ាន់ម៉ាបំផ្ទុះគ្រាប់បែក បាញ់អាវុធវែងសម្លាប់អ្នកតវ៉ាច្រើនទៀត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់