Connect with us

ព័ត៌មានជាតិ

ស្គាល់គ្នាតាមTik Tok៧ថ្ងៃ នាំប្រុសស្នេហ៍មកដេកដល់បន្ទប់ជួល ប្តីតាមទាន់ផ្អើលទាំងយប់

បានផុស

នៅ

រឿងរ៉ាវហួសចិត្តមួយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១ បន្ទាប់ពីស្រ្តីម្នាក់មានប្តីមានកូនដល់ទៅពីរនាក់ បែជាលួចលាក់ផឹតក្បត់យកប្រុសស្នេហ៍មកដេកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់បានត្រឹមអង្គុយសម្រក់ទឹកភ្នែក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នា និងសមត្ថកិច្ចចុះមកធ្វើការសួរនាំនៅចំណុចបន្ទប់ផ្ទះជួលលេខ២៨B ជាន់ទី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជាប្តីមានឈ្មោះ ក្រិត ពៅ ភេទប្រុសអាយុ៣១ឆ្នាំ មុខរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់មានឈ្មោះ សាក់ ស្រីភ័ស្ផ អាយុ២៧ឆ្នាំមុខរបររោងចក្រដូចគ្នា បានរៀបការនឹងគ្នាកាលពីឆ្នាំ២០១១ នៅឯស្រុកកំណើតខាងប្តី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រហូតមកដល់សព្វថ្ងៃរយៈពេល១០ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសស្រីនៅក្នុងបន្ទុកពីរនាក់ថែមទៀត។

ប្រភពដដែលបានបន្តទៀតថា ដោយមានជីវភាពមានការខ្វះខាត បាននាំគ្នាចាកចេញពីផ្ទះមកធ្វើការរោងចក្រនៅក្រុងភ្នំពេញ ដោយស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ ដោយរស់នៅមិនចុះសម្រុងគ្នា តែងតែឈ្លោះគ្នាជាញឹកញាប់ រយៈពេល១ខែចុងក្រោយនេះ ប្រពន្ធបានវេចបង្វឹចរត់ចោលរូបគេជាប្តី មករស់នៅបន្ទប់ជួលផ្សេង។ ក្រោយមករូបគាត់ជាប្ដីបានតាមដានដឹងថា ប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេងក្បែរកន្លែងគាត់ស្នាក់នៅដែរ លុះរយៈពេលមួយ អាទិត្យក្រោយមក ដោយមានការសង្ស័យ ព្រោះរូបគាត់ជាប្ដីបានខលទូរស័ព្ទទៅប្រពន្ធចង់សួរសុខទុក្ខ តែប្រពន្ធបានប្រាប់ថា ឈប់ខលទូរស័ព្ទមករកគេទៀតទៅ ធ្វើឲ្យរូបគេជាប្តីរឹតតែមានការសង្ស័យថែមទៀត។ លុះដល់ម៉ោងកើតហេតុក៏បានដើរមកមើលប្រពន្ធដល់បន្ទប់ជួល ដោយអើតមើលក្នុងបន្ទប់ឃើញនៅម្នាក់ឯង រួចក៏បានដើរចេញមកវិញ ស្រាប់​តែឮសំឡេងមនុស្សប្រុស ទើបដឹងថាប្រពន្ធនាំប្រុសស្នេហ៍មកដេកដល់ក្នុងបន្ទប់ ទើបរូបគាត់យកដែកចងទ្វារជាប់មិនចេញទៅណាទេ ធ្វើឲ្យមានការភ្ញាក់ផ្អើលឡើងដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នា រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះ​មកជួយអន្តរាគមន៍។

បើតាមការរៀបរាប់ពីប្រពន្ធបានប្រាប់ឲ្យដឹងថា ចាប់ពីរូបគេបានរៀបការជាមួយប្ដីមក គ្រួសារខាងប្តីតែងតែមើលងាយ មើលថោកមកលើរូបគេជារើយៗ តែរូបគេជាប្រពន្ធមិនបានប្រាប់ប្ដីនោះទេ ហើយតែងតែឈ្លោះប្រកែកគ្នាជាមួយប្តីជាញឹកញាប់ផងដែរ។ ក្រោយមករូបគាត់ជាប្រពន្ធបានសុំប្ដីលែងលះគ្នា តែប្ដីមិនព្រម ហើយក៏បានចាកចេញពីប្តីមកស្នាក់នៅបន្ទប់ជួលផ្សេងទៀតតែម្នាក់ឯង ក្រោយពីបានស្នាក់នៅបន្ទប់ជួលម្នាក់ឯង រូបគេក៍មានទំនាក់នំនងជាមួយបុរសម្នាក់ តាមរយ:លេងTik Tok ជាមួយគ្នាបានមួយអាទិត្យ ហើយបានហៅបុរសខាងលើមកដេកដល់ក្នុងបន្ទប់ជួល ទើបប្ដីតាមទាន់ឃាត់ខ្លួន។

ក្រោយពីកម្លាំងសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ ប្ដីប្រពន្ធ និងប្រុសស្នេហ៍ នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម