Connect with us

ព័ត៌មានអន្ដរជាតិ

ចក្រភពអង់គ្លេសមានវ៉ាក់សាំងលើសពីគ្រប់សម្រាប់មនុស្សក្រោមអាយុ៣០ឆ្នាំ

បានផុស

នៅ

ចក្រភព​អង់គ្លេស​មាន​វ៉ាក់សាំង​ការពារ​កូវីត-១៩​សម្រាប់​ចាក់​មនុស្ស​អាយុ​ក្រោម​៣០​ឆ្នាំ​​លើស​ពី​គ្រប់​គ្រាន់។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ចក្រ​ភព​អង់គ្លេស​លោក Matt Hancock បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់លោករដ្ឋ​មន្ត្រី​​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ស្ថាប័ន​ប្រឹក្សា​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ពល​រដ្ឋ​​​អង់គ្លេស​អាយុ​​ពី​១៨​ឆ្នាំ​ដល់​២៩​ឆ្នាំ​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង AstraZeneca របស់​ Oxford ចំ​ពេល​ដែល​មាន​កង្វល់ជុំ​វិញ​ព័ត៌មាន​ពី​ការ​ឈាម​កក​ដ៏​កម្រ។

លោករដ្ឋ​មន្ត្រី​ Hancock បាន​ប្រាប់ BBC ថា ចក្រ​ភព​អង់គ្លេស​​នៅ​តែ​ដើរ​នៅ​លើ​ផ្លូវ​ដើម្បី​​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ធំ​ពេញ​វ័យ​​ទាំង​អស់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​កក្កដា។​ វ៉ាក់សាំង​ AstraZeneca នៅ​តែ​មាន​សុវត្ថិភាព​ និង​អ្នក​ដែល​ត្រូវ​បាន​ចាក់​ដូសទី​១​រួច នឹង​​បន្ត​ចាក់​ដូស​ទី​២​។

លោក​និយាយ​ថា គ្មាន​ភស្តុតាង ឬ​សញ្ញា​ណា​មួយ​នៃ​ឈាម​កក​ទេ​ បន្ទាប់​ពី​ចាក់​ដូស​ទី​ពីរ​រួច។

លោក​ថា ៖«ប្រព័ន្ធ​សុវត្ថិភាពដែល​យើង​​​មាន​ជុំ​វិញ​វ៉ាក់សាំង​​នេះ​គឺ​​លឿន​ណាស់​ដែល​វា​អាច​ចាប់​បាន​ពី​​អ្វី​មួយ​ដែល​មាន​៤​ក្នុង​ចំណោម​១​លាន (ឱកាស​នៃ​ការ​វិវត្ត​ទៅ​ជា​ឈាម​កក​គឺ​កម្រ​ណាស់)។ ខ្ញុំ​ត្រូវ​បាន​គេ​​​ប្រាប់​​ថា ចំណុច​នេះ​គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង​ហានិភ័យ​នៃ​​ធ្វើ​ដំណើរ​តាមយន្តហោះ​រយៈ​ពេល​​អង្វែង»។

ទី​ភ្នាក់​ងារ​វេជ្ជសាស្ត្រ និង​ផលិតផល​ថែរក្សាសុខភាព​ចក្រ​ភព​អង់គ្លេស (MHRA) បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ផ្នែក​ផល​ប៉ះ​ពាល់​នៃ​វ៉ាក់សាំង AstraZeneca ​ពិត​ជា​កម្រ​ណាស់ និង​ប្រភព​ប្រសិទ្ធភាព​របស់​វា​ត្រូវ​បាន​បញ្ជាក់​។ អត្ថប្រយោជន៍​វ៉ាក់សាំង​​នេះ​នៅ​តែមាន​អំណោច​ផល​សម្រាប់​ភាគ​ច្រើន​បំផុត។

អនុប្រធាន​​វេជ្ជសាស្ត្រ​នៅ​ប្រទេស​អង់គ្លេស​លោក Jonathan Van-Tam និយាយ​ថា ដោយ​សារ​ស្ថានភាព​ផ្គត់​ផ្គង់​ជា​មួយ​នឹង​វ៉ាក់សាំង​ផ្សេង​ៗ ផល​ប៉ះ​ពាល់​ទៅ​លើ​កម្មវិធីវ៉ាក់សាំង​​នៅ​ចក្រ​ភព​អង់គ្លេស​​គួរតែ​មាន​ស្តួច​ស្តើង​ប៉ុណ្ណោះ។

ថ្មី​ៗ​នេះ ចក្រភព​អង់គ្លេស​កំពុង​ប្រើ​ប្រាស់​វ៉ាក់សាំង Pfizer ហើយ​នៅ​ប្រទេស​វែល​វិញ​បាន​ចាក់​​​វ៉ាកសាំង​ Moderna ដូស​ទី​១​​​កាល​ពី​ថ្ងៃ​ពុធ។

ប្រទេស​នេះ​ក៏​មាន​កិច្ច​ព្រម​ព្រៀង​ផ្គត់ផ្គង់​ជា​មួយ​ក្រុម​ហ៊ុន​​ផ្សេង​ជា​ច្រើន​ទៀត​​ដែល​កំពុង​រង់ចាំ​កា​អនុម័ត​ ក្នុង​មាន​ទាំង​ Valneva និង Janssen។

រហូត​ដល់​ពេល​នេះ យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​បង្ហាញ​ថា មនុស្ស​ជាង​៣១.៧​លាន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដូស​ទី​១​រួច​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម