KPT+
មន្តស្នេហ៍សម្ងាត់នៃបុរសៗដែលធ្វើឲ្យនារីជ្រួលច្របល់បេះដូងពេលជួបម្តងៗ
ខាងក្រោមនេះជាមន្តស្នេហ៍របស់បុរសសង្ហា ដែលនារីគ្រប់គ្នាតែងញាប់ញ័រពេលបានក្បែរគេ ៖
១. រឹងមាំមិនទោរទន់ដួលក្រោមសម្ពាធ
មនុស្សភាគច្រើនមានអារម្មណ៍រំជួលចិត្ត ធុញថប់ ភ័យស្លន់ស្លោ ជជែកតវ៉ា ហើយជាទូទៅពួកគេតែងដួលរលំក្រោមសម្ពាធមួយនោះ។
ទោះយ៉ាងណា បុរសពិតដែលទទួលបានការគោរពពីអ្នកដទៃ គឺជាមនុស្សដែលនឹងធឹង មិនថាភាពវឹកវរកំពុងកើតឡើងនៅជុំវិញគេក៏ដោយ ក៏នៅតែអាចនិយាយបានថា មិនអីទេ នេះជាស្ថានភាពដែលយើងធ្វើវាបាន។
បុរសល្អម្នាក់ ត្រូវតែនៅតែរឹងមាំ ច្បាស់លាស់ និងមិនដួលរលំទោរទន់ក្រោមសម្ពាធ ហើយមើលឃើញស្ថានភាពសម្រាប់កែលំអកែឬជួសជុលវា។
២. ផ្ដល់ឲ្យអ្នកដទៃដោយទទួលបានការគោរពត្រឡប់មកវិញ
គ្រប់គ្នាស្អប់អ្នកដែលអាត្មានិយម ឬគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏មិនចូលចិត្តអ្នកដែលមានចិត្តសប្បុរសពេកដែរ ជាពិសេស អាចឲ្យគ្រប់គ្នាទាញយកប្រយោជន៍បានដោយងាយ។
ក្នុងនាមជាបុរស គួរតែជាបុរសដែលផ្ដល់ឲ្យគ្រប់គ្នា ហើយគាំទ្រនិងជួយអ្នកដទៃឲ្យទទួលបានជោគជ័យ និងសម្រេចគោលដៅរបស់ពួកគេ តែអ្នកក៏ទទួលបានការគោរពពីអ្នកជួយនោះមកវិញ។
វាមិនអាត្មានិយម ដែលរំពឹងចង់បានផលតបស្នង តែយ៉ាងណា នាមជាបុរសមិនដូចស្រីទន់ភ្លន់ គេត្រូវឈរនៅខាងភាពរឹងប៉ឹងជានិច្ច។ ប្រសិនបើគេជាមិត្តល្អម្នាក់ គេក៏ទាមទារឲ្យមិត្តបង្ហាញការគោរពនិងអាកប្បកិរិយាល្អចំពោះគេវិញដូចគ្នា។
៣. ស្រឡាញ់អ្នកដទៃដោយគ្មានការវិនិច្ឆ័យ
មូលហេតុមួយដែលធ្វើឲ្យបុរសម្នាក់ មានមិត្តជិតស្និទ្ធជាច្រើននៅថ្ងៃនេះ គឺមកពីគេជាស្រលាញ់មនុស្សដទៃទៀត ដោយមិនវិនិច្ឆ័យលើអ្នកណា។ គេអាចទទួលយកមនុស្សតាមរបៀបរបស់ពួកគេ ពីព្រោះបុរសយល់ថា គ្រប់គ្នាម្នាក់ៗកំពុងឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍រៀងៗខ្លួន។ មនុស្សមានទស្សនៈផ្ទាល់ខ្លួនលើជីវិត ដោយផ្អែកលើអ្វីដែលយើងបានរៀន តើយើងជាអ្នកណា និងអ្វីដែលយើងគិតថាពិភពលោកទាំងមូលមាន។
៤. ស្មោះត្រង់គោរពសន្យា
បុរសដែលនិយាយកុហក បំផ្លើសឬលួច មិនមែនជាបុរសដែលត្រូវបានអ្នកដទៃគោរពនោះទេ។ បុរសដែលគួរឲ្យគោរពបំផុត គឺជាអ្នកដែលគោរពសន្យានូវអ្វីដែលពួកគេអាចផ្ដល់ឲ្យអ្នកណាម្នាក់។
៥. ធ្វើជាខ្លួនឯង
បុរសធ្វើពុតដូចជាចូលចិត្ត ប្រើភាសាកាយវិការ ពាក្យ ឥរិយាបថនិងភាពរស់រវើក ក្លែងក្លាយនៅជុំវិញអ្នកដទៃ។ បុរសពិតម្នាក់ ជាមនុស្សប្រុសដែលនិយាយអ្វីធ្វើហ្នឹង បង្ហាញកាយវិការធម្មជាតិរបស់គេ មិនបាច់ប្រឹងសំដែង។ បុរសបែបនេះ ត្រូវបានគេគោរពក្នុងនាមជាបុរសម្នាក់ ដែលអស្ចារ្យ សូម្បីស្រីៗក៏ប្រាថ្នាចង់បានគេគូគ្រង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការស្ងើចសរសើរស្មោះ ងាយធ្វើឱ្យបុរសម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍
ចុចអាន៖ស្រីៗងប់ស្រលាញ់ដកចិត្តមិនរួច បើបុរសណាមានគុណសម្បត្តិតូចៗទំាងនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ