ព័ត៌មានអន្ដរជាតិ
ឆ្លងច្រើនពេក! មន្ទីរពេទ្យក្នុងទីក្រុង បាងកក ផ្អាកការធ្វើតេស្តសិន ព្រោះទប់មិនឈ្នះ
យ៉ាងហោចណាស់មានមន្ទីរពេទ្យចំនួន១២នៅក្នុងទីក្រុងបាងកក ប្រទេសថៃបាននិយាយនៅថ្ងៃសុក្រទី០៩ខែមេសានេះថា ពួកគេបានផ្អាកការធ្វើតេស្តរកជំងឺកូវីដ-១៩សិន ដោយសារតម្រូវការខ្ពស់និងកង្វះការផ្គត់ផ្គង់ ចំពេលករណីឆ្លងថ្មីហក់ឡើងកាន់តែខ្ពស់។
មន្ទីរពេទ្យខ្លះ បានចេញសេចក្តីជូនដំណឹងនៅលើបណ្តាញសង្គមរបស់ពួកគេ និងលើកម្មវិធីផ្ញើសារក្នុងសប្តាហ៍នេះ ដោយខ្លះនិយាយថា ការពន្យារពេលនេះនឹងអូសបន្លាយត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ខណៈមន្ទីរពេទ្យខ្លះទៀតមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើម ធ្វើតេស្តឡើងវិញនោះទេ។
ទីក្រុងបាងកក គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងថ្មីក្នុងប្រទេសថៃ ដោយថ្ងៃនេះករណីសរុបទូទាំងប្រទេសបានហក់ឡើងដល់៥៥៩ករណីឯណោះ។ នេះជាហេតុជំរុញឲ្យរដ្ឋាភិបាល ព្យាយាមបង្កើនការធ្វើតេស្តនិង តាមដានរកករណីថ្មីៗ។
រដ្ឋាភិបាល បានរៀបចំការធ្វើតេស្តទ្រង់ទ្រាយធំដោយខ្លួនឯងផ្ទាល់ នៅតាមបណ្តាខណ្ឌនិងសង្កាត់នានាក្នុងទីក្រុងបាងកក។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រទី ០៩ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៣០,៨៦៩ករណី។ មនុស្សចំនួន ២៨,១២៨នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់៩៦នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី រហូតដល់ទៅ ៥៥៩ករណី និងស្លាប់ម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា