ព័ត៌មានជាតិ
នៅភ្នំពេញ មានអ្នកជំងឺកូវីដ ៤៩៧ នាក់ទៀត មិនទាន់មានកន្លែងសម្រាកព្យាបាល
រាជធានីភ្នំពេញបានកត់ត្រាអត្រាឆ្លងដ៏អាក្រក់បំផុតត្រឹម ២៤ ម៉ោងនេះ មានចំនួនអ្នកឆ្លង ៥៤៤ នាក់។ នេះជាកំណត់ត្រាមិនធ្លាប់សម្រាប់រាជធានីមួយនេះ ក្នុងរយៈពេលផ្ទុះវិបត្តិកូវីដជាងមួយឆ្នាំ។

បើតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លង ៥៤៤ នាក់ មានអ្នកជំងឺ ៤៩៧ នាក់ទៀត នៅមិនទាន់មានកន្លែងសម្រាកព្យាបាលនៅឡើយទេ ដោយសារនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលកកកុញដោយអ្នកកំពុងសម្រាកព្យបាល។
អាជ្ញាធររាជធានីភ្នំពេញបានរៀបចំវិទ្យាល័យជាស៊ីមសាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មីមួយទៀត ខណៈមានអ្នកជំងឺកាន់តែច្រើននៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់។
វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រៅពីរៀបចំសម្រាប់ព្យាបាលអ្នកឆ្លងកូវីដ ១៩ មួយផ្នែកខ្លះនៃអគារវិទ្យាល័យនេះ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត