Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន៖ របាយការណ៍របស់ Amnesty International យកពីវិទ្យុបរទេសដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល

បានផុស

នៅ

លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា​បាន​អះអាងថា របាយការណ៍របស់អង្គការ Amnesty International ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ហើយរបាយការនេះសឹងតែទាំងអស់យកពី​វិទ្យុបរទេស ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល និង​​របាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវីលក្នុងស្រុកមួយក្តាប់តូច ដែលគេផ្តល់លុយឱ្យ​ធ្វើសកម្មភាពនយោបាយ​តែប៉ុណ្ណោះ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន បានលើកឡើងយ៉ាងនេះថា ​“របាយការណ៍របស់ Amnesty International អំពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ពោលគឺ សឹងតែទាំងអស់យកចេញពីការផ្សាយរបស់វិទ្យុបរទេសដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងចម្លងចែកចាយតៗគ្នាពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវីលក្នុងស្រុកមួយក្តាប់តូច ដែលគេផ្តល់លុយឱ្យដើម្បីធ្វើសកម្មភាពនយោបាយក្រោមរូបភាព និងហេតុផលសិទ្ធិមនុស្ស នេះបើពិនិត្យលើឯកសារយោងក្នុងរបាយការណ៍នេះ”។

ចំណែកឯរបាយការណ៍ និងឯកសារផ្លូវការ ព្រមទាំងការពន្យល់ បកស្រាយ និងឆ្លើយតបបំភ្លឺ របស់រដ្ឋាភិបាលជាសាធារណៈ នាពេលកន្លងមក លោក ជិន ម៉ាលីន​ អះអាងថា មិនត្រូវបានគេយកមកពិចារណាបន្តិចណាសោះឡើយ។ បញ្ហានេះ ត្រូវបាន​លោក ជិន ម៉ាលីន ​ដាក់ជាសំ​ណួរ​ថា “តើពួកបរទេសទាំងនេះគេចង់បានអ្វី ឱ្យពិតប្រាកដ ពីការចេញរបាយការណ៍បំផ្លើសខុសពីការពិតបែបនេះ ?​”។

ជាការឆ្លើយតប លោក ជិន ម៉ាលីន ​ក៏បាន​ធ្វើការផ្សព្វផ្សាយឡើងវិញនូវរបាយការណ៍ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជាឆ្នាំ២០២០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាភាសាខ្មែរ និងអង់គ្លេស ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម