ព័ត៌មានអន្ដរជាតិ
អត្រាស្លាប់ដោយកូវីដនៅអាមេរិកធ្លាក់ចុះ ៥០ ភាគរយ ក្រោយរកឃើញវិធីសាស្ត្រគ្រប់គ្រងអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរ
ការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយ JAMA Network Open បានរកឃើញថា ចំនួនអ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងសហរដ្ឋអាមេរិក ហើយស្លាប់ដោយសារជំងឺកូវីដ បានធ្លាក់ចុះជិត ៥០ ភាគរយ ហើយនេះទំនងជាដោយសារតែវិធីសាស្ត្រថ្មីក្នុងការព្យាបាល និងការធ្វើឲ្យប្រសើរឡើងក្នុងការគ្រប់គ្រងអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ ។

ទិន្នន័យបានបង្ហាញថា នៅពេលចាប់ផ្ដើមនៃជំងឺរាតត្បាតនេះនៅខែ មីនា ឆ្នាំ ២០២០ ប្រហែលជា ១១ ភាគរយនៃអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការឆ្លងបានស្លាប់។ តួលេខនេះបានកើនឡើងជិត ២០% នៅក្នុងខែ មេសា មុនពេលធ្លាក់ចុះដល់ជាង ៩% ក្នុងខែវិច្ឆិកា។
ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនឱសថដែលមានមូលដ្ឋាននៅទីក្រុង Kenilworth និយាយថា ទោះបីជាភាគរយនៃមនុស្សវ័យជំទង់ដែលមានអាយុពី ១៨ ទៅ ៤៩ ឆ្នាំចូលមន្ទីរពេទ្យដោយវីរុសបានកើនឡើងដល់ក្រោម ៣០% ពី ២០% ក្នុងរយៈពេលដូចគ្នាក៏ដោយ ក៏ការហូរចូលនៃអ្នកជំងឺវ័យក្មេងនិងអ្នកដែលមានសុខភាពល្អ មិនមែនជាកត្តាធ្វើឲ្យអត្រានៃការធ្លាក់ចុះនៃមរណភាពឡើយ។
ក្រុមអ្នកស្រាវជ្រាវបន្ថែមថា “ការផ្លាស់ប្ដូរទំនងដោយសារតែការព្យាបាលថ្មីនិងការធ្វើឲ្យប្រសើរឡើងក្នុងការគ្រប់គ្រងអ្នកជំងឺកូវីដតែប៉ុណ្ណោះ” ។ ចំពោះការព្យាបាលថ្មីនេះ គឺក្រុមអ្នកស្រាវជ្រាវកំពុងតែអនុវត្តលើអាយុនៃក្រុមមនុស្សទាំងអស់។

សម្រាប់ការស្រាវជ្រាវនេះអ្នកស្រាវជ្រាវ Merck បានវិភាគទិន្នន័យលើមនុស្សជាង ៥០០,០០០ នាក់ដែលបានព្យាបាលនៅមន្ទីរពេទ្យចំនួន ២០៩ នៅទូទាំងប្រទេស ចន្លោះខែ មីនា និង វិច្ឆិកានៃឆ្នាំមុន។ តិចជាង ១០% នៃអ្នកជំងឺដែលត្រូវបានរាប់បញ្ចូលក្នុងការស្រាវជ្រាវត្រូវបានធ្វើតេស្តវិជ្ជមាន ។ ក្នុងចំណោមអ្នកដែលមានតេស្តវិជ្ជមានប្រហែលពាក់កណ្ដាលជាបុរសនិងអាយុលើសពី ៦៥ ឆ្នាំ ចំណែក ២៧% មានអាយុពី ៥០ ទៅ ៦៤ ឆ្នាំ និង ២៥% មានអាយុពី ១៨ ទៅ ៤៩ ឆ្នាំ។ ជិត ១២% នៃអ្នកជំងឺដែលបានធ្វើតេស្តវិជ្ជមានបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដែល ១% នៃពួកគេមានអាយុក្រោម ១៨ ឆ្នាំនិង ២១% មានអាយុលើសពី ៧៥ ឆ្នាំ។
ការធ្លាក់ចុះដ៏ធំបំផុតនៃអត្រាមរណភាពដែលទាក់ទងនឹងជំងឺកូវីដក្នុងរយៈពេល៩ខែ ត្រូវបានគេសង្កេតឃើញចំពោះអ្នកជំងឺដែលមានអាយុលើសពី ៧៥ ឆ្នាំពី ១៧% ដល់ ៣៦% ហើយក្នុងវ័យ ៦៥ ទៅ ៧៥ ឆ្នាំទៅ ១០% ដល់ ២៣% ។ ទោះយ៉ាងណា នេះគ្រាន់តែជាទិន្នន័យនៃការប្រៀបធៀបគ្នារវាងអាយុមនុស្សនៅសហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរតែប៉ុណ្តោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖វ៉ាក់សាំង ជួយសង្គ្រោះជីវិតមនុស្សវ័យចំណាស់ជាង ១០ម៉ឺននាក់ពីជំងឺកូវីដ-១៩នៅ អង់គ្លេស
ចុចអាន៖Breaking News! ស្តេច Philip របស់អង់គ្លេស សោយទិវង្គត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ