ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិកប្រាប់ឲ្យលោក Trump ឈរឈ្មោះម្តងទៀតក្នុងឆ្នាំ២០២៤
សមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋលោក Lindsey Graham បានលើកទឹកចិត្តលោកប្រធានាធិបតី Donald Trump ឲ្យព្យាយាមស្វែងរកការឈរឈ្មោះសម្រាប់តំណែងសេតវិមានឆ្នាំ២០២៤ប្រសិនបើបណ្តឹងផ្លូវច្បាប់របស់លោកទទួលបរាជ័យ។
លោក Graham ដែលឈ្នះឆ្នោតជាថ្មីក្នុងរដ្ឋ South Carolina បានប្រាប់វិទ្យុ Fox News កាលពីថ្ងៃអាទិត្យថា គាត់គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការជំទាស់លទ្ធផលឆ្នោតមួយចំនួន។

គាត់បានបន្ថែមថា “ខ្ញុំមិនដឹងថាតើវានឹងផ្លាស់ប្តូរលទ្ធផលឆ្នោតដែរឬអត់នោះទេ? វាសមនឹងទទួលបានការពិនិត្យមើលហើយការបោះឆ្នោតនេះគឺគ្មានន័យអ្វីឡើយ”។
លោក Graham បាននិយាយថា គាត់នឹងលើកទឹកចិត្តឲ្យលោក Trump គិតអំពីការឈរឈ្មោះម្តងទៀត។
សមាជិកព្រឹទ្ធសភារូបនេះបានបន្ថែមទៀតថា “កុំឲ្យចលនានេះងាប់ ត្រូវពិចារណាឈរឈ្មោះម្តងទៀត ត្រូវបង្កើតអង្គការនិងវេទិកានៅ៤ឆ្នាំខាងមុខ។ ត្រូវរក្សាចលនានេះឲ្យនៅរស់ ត្រូវតែមានកំណើនតំណាងរាស្ត្រគណបក្សសាធារណរដ្ឋនៅក្នុងសហគមន៍ជនជាតិភាគតិច”។

លោកបានបន្ថែមថា “ប្រសិនបើយើងរក្សាព្រឹទ្ធសភា យើងចាំបាច់ត្រូវធ្វើគណៈកម្មការចម្រុះមួយនៅក្នុងព្រឹទ្ធសភាដើម្បីវិភាគសន្លឹកឆ្នោតតាមសំបុត្រនិងរបៀបដែលវាដំណើរការនៅឆ្នាំ ២០២០នេះ”។
ខណៈពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden គ្រោងនឹងធ្វើការលើការបង្កើតគណៈរដ្ឋមន្រ្តីនិងក្រុមផ្ទេរអំណាចរបស់លោកនោះ លោក Trump ប្តេជ្ញាថានឹងចាត់វិធានការផ្លូវច្បាប់លើការចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោតបើទោះបីជាគ្មានភស្តុតាងក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ