Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ ផ្ទាល់ខ្លួន ទ្រង់ទ្រាយធំ នៅខែ សីហា

បានផុស

នៅ

ប្រទេសវៀតណាម អាចចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួនជាទ្រង់ទ្រាយធំនៅខែសីហា ប្រសិនបើការសាកល្បងលើមនុស្សបីដំណាក់កាល ត្រូវបានបញ្ចប់ក្នុងខែឧសភាខាងមុខនេះ។

This image has an empty alt attribute; its file name is quyn82401607581852558116075396-1912-9124-1617769544_680x0.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការគ្រោងទុក ដំណាក់កាលទីបីនៃការសាកល្បងលើមនុស្ស របស់វ៉ាក់សាំង Nanocovax ដែលបង្កើតឡើងដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC មានមូលដ្ឋាននៅទីក្រុង ហូជីមិញ នឹងត្រូវបញ្ចប់នៅខែឧសភាខាងមុខ ដោយមានការសម្របសម្រួលជាមួយសាកលវិទ្យាល័យពេទ្យយោធាវៀតណាម ក្រោមក្រសួងការពារជាតិ។

This image has an empty alt attribute; its file name is 1084397.jpg

នាយឧត្តមសេនីយ៍ Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធានៃក្រសួង​ បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រថា រយៈពេល៣ខែចាប់ពីពេលនេះទៅដល់ខែសីហា ប្រទេសវៀតណាមអាចចាប់ផ្តើមផលិតវ៉ាក់សាំងនេះជាទ្រង់ទ្រាយធំ ដើម្បីចាក់ឲ្យប្រជាជនរបស់ខ្លួន។

មនុស្សសរុបចំនួន៥៦០នាក់ បានចូលរួមនៅក្នុងដំណាក់កាលទី២នៃការសាកល្បងលើមនុស្សរបស់វ៉ាក់សាំង Nanocovax ដែលចាប់ផ្តើមកាលពីខែកុម្ភៈ បន្ទាប់ពីការបញ្ចប់ដំណាក់កាលទី១ដែលបានចាប់ផ្តើមកាលពីខែធ្នូជាមួយអ្នកស្ម័គ្រចិត្តចំនួន៦០នាក់។

This image has an empty alt attribute; its file name is unnamed-7.jpg

ដំណាក់កាលទីបី ដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា នឹងចាក់លើអ្នកស្ម័គ្រចិត្តចន្លោះពី១០,០០០ ដល់១៥,០០០នាក់។

លោក Kien និយាយថា ដំណាក់កាលដំបូងគឺត្រូវកំណត់សុវត្ថិភាពរបស់វ៉ាក់សាំង និងផលប៉ះពាល់លើរាងកាយ ហើយដំណាក់កាលទី២ នឹងអនុញ្ញាតឲ្យអ្នកស្រាវជ្រាវពិនិត្យមើលថាតើ វ៉ាក់សាំង Nanocovax មានភាពស៊ាំពិតប្រាកដដែរឬក៏អត់។

Vietnam-made Covid-19 vaccine likely effective against variants

លោកបន្តថា “សង្ឃឹមថា ក្នុងរយៈពេល៣ខែចាប់ពីដំណាក់កាលសាកល្បងទី៣គឺនៅខែសីហា យើងនឹងមានវ៉ាក់សាំងផ្ទាល់ខ្លួន ចាក់ឲ្យទាហាននិងប្រជាពលរដ្ឋដើម្បីបង្ការការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩”។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសវៀតណាមមានវ៉ាក់សាំងកូវីដ ផលិតក្នុងស្រុកចំនួន៤ប្រភេទ ដែលស្ថិតក្រោមការអភិវឌ្ឍនិងធ្វើតេស្ត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ តើអាចប្រើថ្នាំបំបាត់ការឈឺចាប់មុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩បានទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា៣៧ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម