ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិតមនុស្ស១៩នាក់ ពាក់ព័ន្ធការសម្លាប់សហការីកងទ័ព
ស្ថានីយ៍ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាបានផ្សាយកាលពីថ្ងៃសុក្រថា មនុស្សចំនួន១៩នាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធការសម្លាប់សហការីរបស់មេបញ្ជាការកងទ័ពម្នាក់។
វាជាការកាត់ទោសប្រហារជីវិតលើកដំបូងដែលត្រូវបានប្រកាសជាសាធារណៈ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ខែកុម្ភៈ និងការបង្ក្រាបទៅលើក្រុមបាតុករ។
របាយការណ៍បាននិយាយថា ការសម្លាប់បានកើតឡើងកាលពីថ្ងៃទី២៧ខែមីនា នៅក្នុងខណ្ឌ North Okkalapa នៃទីក្រុងយ៉ាំងហ្គោន។ ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសនៅទីនោះ ដែលនេះដែលជាហេតុអនុញ្ញាតឲ្យតុលាការ ប្រកាសការកាត់ទោសបាន។
មេដឹកនាំយោធា បាននិយាយកាលពីថ្ងៃសុក្រថា ចលនាតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួនកំពុងថមថយ ពីព្រោះប្រជាជនចង់បានសន្តិភាព ហើយខ្លួននឹងរៀបចំការបោះឆ្នោតក្នុងរយៈពេលពីរឆ្នាំទៀត។
សាក្សីនិងសេចក្តីរាយការណ៍បានឲ្យដឹងថា ទាហានបានគប់គ្រាប់បែកដៃទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ កាលពីថ្ងៃសុក្រនៅក្នុងតំបន់ Bago ក្បែរទីក្រុងយ៉ាំងហ្គោន។ ពួកគេនិយាយថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានគរទុកនៅក្នុងវត្ត។
សារព័ត៌មាន Myanmar Now និង Mawkun បានចុះផ្សាយថា មនុស្សចំនួន២០នាក់បានស្លាប់ និងជាច្រើននាក់រងរបួស។ ពួកគេមិនអាចទទួលបានចំនួនជាក់លាក់ទេ ពីព្រោះកងទ័ពកំពុងឡោមព័ទ្ធតំបន់ក្បែរវត្ត។
ក្រុមសកម្មជន Assistance Association for Political Prisoners បាននិយាយថា មនុស្សចំនួន៦១៤នាក់ ក្នុងនោះមានកុមារ៤៨នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ចាប់តាំងពីរដ្ឋប្រហារគិតមកទល់ល្ងាចថ្ងៃព្រហស្បតិ៍។ សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សជាង២,៨០០នាក់ត្រូវបានឃុំខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ