Connect with us

សេចក្ដីជូនដំណឹង

ក្រសួងអប់រំ ជ្រើសរើសគ្រូឧទ្ទេស ១៧ មុខវិជ្ជាឯកទេស សម្រាប់វិទ្យាស្ថានគរុកោសល្យ ភ្នំពេញ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់មន្ត្រីអប់រំ ដែលបម្រើការងារក្នុងវិស័យអប់រំ យុវជន និងកីឡាឱ្យបានជ្រាបថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញត្រូវការជ្រើសរើសគ្រូឧទ្ទេស  ១៧ មុខវិជ្ជាឯកទេស ចំនួន ៣១ នាក់ ដែលមានសញ្ញាបត្រពី គ្រូបង្រៀនកម្រិតមូលដ្ឋាន បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីជូនដំណឹង ចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែកុម្ភៈនេះ បានបញ្ជាក់ដោយត្រូវការ គ្រូសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ២៣ នាក់ មានមុខវិជ្ជាឯកទេសដូចជា៖ ១. ចិត្តវិទ្យាអប់រំ ចំនួន ២នាក់, ២. គណិតវិទ្យា ២ នាក់, ៣.  រូបវិទ្យា ២ នាក់, ៤. គីមីវិទ្យា ២នាក់, ៥. ជីវវិទ្យា ២នាក់, ៦. ផែនដីវិទ្យា ២ នាក់, ៧. អក្សរសាស្ត្រខ្មែរ ៖ ជំនាញភាសាវិទ្យា ២ នាក់, ៨. បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ២ នាក់, ៩. ភាសាអង់គ្លេស ២ នាក់, ១០. រង្វាយតម្លៃលទ្ធផលសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ ២ នាក់, ១១. ប្រវត្តិវិទ្យា៖ ជំនាញសិលាចារឹក និង១២. ការគ្រប់គ្រងបណ្ណាល័យ ចំនួន ១ នាក់។

ចំណែក គ្រូសញ្ញាបត្រ បរិញ្ញា ៤ នាក់ មានមុខវិជ្ជាឯកទេសដូចជា៖ ១៣. បណ្ណារក្ស ២ នាក់ និង១៤. អប់រំកាយ និងកីឡា ២ នាក់។

និង គ្រូបង្រៀនកម្រិតមូលដ្ឋាន ៤ នាក់ មានមុខវិជ្ជាឯកទេសដូចជា៖ ១៥. របាំ ២ នាក់, ១៦. តន្ត្រីបុរាណ ១ នាក់ និង១៧. តន្ត្រីសម័យ ១ នាក់។

បេក្ខជន បេក្ខនារីត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

– ជាបុគ្គលិកអប់រំមានក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម (ក្របខណ្ឌ“ក”) លើកលែងមុខវិជ្ជាឯកទេស របាំ តន្ត្រីបុរាណ និងតន្ត្រីសម័យ ដែលយកក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន (ក្របខណ្ឌ“ខ”) ឡើងទៅ និងកំពុងបម្រើការនៅក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា

– ត្រូវមានកម្រិតគុណវុឌ្ឍ ដូចបានកំណត់ក្នុងតារាងតាមមុខវិជ្ជាឯកទេសជ្រើសរើសខាងលើ

– មានបទពិសោធបង្រៀនយ៉ាងតិច ៥ ឆ្នាំ លើមុខវិជ្ជាឯកទេសរបស់ខ្លួននៅតាមគ្រឹះស្ថាន

– មានអាយុមិនលើសពី ៥០ ឆ្នាំ គិតត្រឹមថ្ងៃចេញសេចក្តីជូនដំណឹងនេះ

– មានចំណេះដឹងភាសាអង់គ្លេសបានល្អ។ ប្រសិនបើមាននិក្ខេបបទជាភាសាអង់គ្លេស ឬវិញ្ញាបនបត្របញ្ជាក់ពីកម្រិតចំណេះដឹងភាសាអង់គ្លេសដូចជា TOEFL, TOEIC, IELTS, ។ល។ កាន់តែប្រសើរ។ អ្នកដែលមានចំណេះដឹងភាសាបរទេសបន្ថែមផ្សេងទៀត (ពិសេសភាសាបារាំង) ត្រូវបានផ្តល់អាទិភាព។

– មានចំណេះដឹង និងជំនាញកុំព្យូទ័រ អាចប្រើប្រាស់បានច្បាស់លាស់ ពិសេសលើកម្មវិធី Office។ ចំពោះអ្នកដែលមានចំណេះដឹងលើកម្មវិធីពាក់ព័ន្ធផ្សេងទៀតដូចជា Photoshop, SPSS Network​ Management ។ល។ ត្រូវបានផ្តល់អាទិភាពក្រៅពីឯកទេសបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍

– មានមនសិការវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ​នៅវិទ្យាស្ថាន​គរុកោសល្យរាជធានី ភ្នំពេញ

– មានបុគ្គលិកលក្ខណៈ និងក្រមសីលធម៌ល្អ អាចធ្វើការជាបុគ្គល និងជាក្រុម

– មានស្នាដៃបោះពុម្ពអត្ថបទស្រាវជ្រាវ នៅក្នុងទស្សនាវដ្តីស្រាវជ្រាវត្រូវបានផ្តល់អាទិភាព។

ចំពោះដំណើរការជ្រើសរើស៖

១. បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ត្រូវមកដាក់សំណុំលិខិត នៅការិយាល័យរដ្ឋបាល នៃ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ចាប់ពីការផ្សាយដំណឹងនេះតទៅ។ ការទទួលពាក្យផុតកំណត់នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០។

២. បេក្ខជន បេក្ខនារីត្រូវបំពេញសំណុំលិខិតដោយផ្ទាល់ដៃ និងភ្ជាប់មកជាមួយឯកសារ​ដូចខាង​ក្រោម៖

(i) ពាក្យសុំចុះឈ្មោះជាបេក្ខជន (មានគំរូ)

(ii) ជីវប្រវត្តិសង្ខេបមានបិទភ្ជាប់រូបថតទំហំ 4×6 ថតចំពីមុខគ្មានពាក់មួក ឬពាក់វែនតា ដែលថត ក្នុងរយៈពេល៣ខែចុងក្រោយ

(ii) វិញ្ញាបនបត្ររដ្ឋបាលបញ្ជាក់ពីអង្គភាពសាមី

(iv) ច្បាប់ថតចម្លងសញ្ញាបត្រចុងក្រោយ ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច

(v) ប្រកាសស្តីពីកម្រិតកាំប្រាក់ចុងក្រោយ (ថតចម្លង)

(vi) និក្ខេបបទថតចម្លង (បើមាន)

(vi) ច្បាប់ថតចម្លងបញ្ជាក់លទ្ធផលសិក្សាភាសាអង់គ្លេស និងកុំព្យូទ័រ(បើមាន)។

៣, ការរៀបចំបញ្ជីខ្លី៖ គណៈកម្មការជ្រើសរើសនឹងធ្វើការវាយតម្លៃសំណុំលិខិតដែលបានដាក់ពាក្យ ដើម្បីធ្វើការជ្រើសរើសយក បេក្ខជន និងបេក្ខនារីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រឡង និងធ្វើសម្ភាស។

៤. ការប្រឡងវិញ្ញាសាសរសេរ ធ្វើបទបង្ហាញ និងសម្ភាស។ បេក្ខជន បេក្ខនារីដែលជាប់ក្នុងបញ្ជីខ្លីម្នាក់ៗត្រូវឆ្លងកាត់ការវាយតម្លៃបន្តបន្ទាប់ដូចខាងក្រោម៖

– ការប្រឡងវិញ្ញាសាសរសេរនៅលើកុំព្យូទ័រជាភាសាអង់គ្លេស – បង្រៀនបង្ហាញលើខ្លឹមសារមេរៀនណាមួយនៃមុខវិជ្ជាឯកទេសរបស់ខ្លួន និង

– ការសម្ភាសជាមួយគណៈកម្មការវាយតម្លៃ ជាភាសាអង់គ្លេស។

៥. លទ្ធផលនៃការជ្រើសរើសនឹងត្រូវប្រកាសក្នុងរយៈពេល២សប្តាហ៍ក្រោយការសម្ភាស។

បេក្ខជន បេក្ខនារី ដែលមានគុណវុឌ្ឍ បទពិសោធការងារ និងលក្ខណៈសម្បត្តិដូចបានកំណត់ និង មានចំណាប់អារម្មណ៍ត្រូវបំពេញសំណុំលិខិត រួចដាក់មកការិយាល័យរដ្ឋបាល បុគ្គលិក និងគណនេយ្យ របស់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការតាមកាលបរិច្ឆេទកំណត់ខាងលើ។

ពាក្យស្នើសុំអាចរកបាននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឬតាមរយៈ Faceb ផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ៖ https://www.facebook.com/moeys.gov.kh ឬទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៨៤១ ៦១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម