Connect with us

សេចក្ដីជូនដំណឹង

«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជាចាប់ផ្តើមជាផ្លូវការ

បានផុស

នៅ

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជា International Professional Combat Council (IPCC) និងការឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការនៅថ្ងៃសៅរ៍ ទី២ ខែមេសា ក្នុងកម្មវិធីសន្និសីទសារព័ត៌មានដែលត្រូវបានធ្វើឡើងនៅឯស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីខាងលើ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់វិស័យគុនខ្មែរផងដែរ»។

ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានមានប្រសាសន៍ថា៖ «កម្មវិធីនេះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើងដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំងដែលបានសហការនាំយកកម្មវិធីនេះឡើង»។

ចំណែកឯ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖«គុនខ្មែរត្រូវបានស្វាគមន៍ចូលជាសមាជិកគ្រួសារស្ថាប័នប្រដាល់អន្តរជាតិ IPCC។ កិច្ចខិតខំប្រឹងប្រែងនៃពិភពប្រដាល់គុនខ្មែរបានធ្វើឲ្យពិភពលោករំជើបរំជួលទទួលស្គាល់ពីភាពរស់រវើកនៃក្បាច់គុនខ្មែរយ៉ាងសម្បូរបែប ដែលវាគឺជាមោទកភា​ព​ជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរដែលរួបរួមសាមគ្គីគ្នា»។

«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍​​ថោ​ន ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងក្រោម​ការ​​សហការ​ជាមួយ​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់នៅ១២ខេត្ត-ក្រុងដើម្បីផ្តល់ឱកាសដល់កីឡាករគុនខ្មែរធ្វើការបញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់សរុប ១២០ លានរៀល។

ក្នុងនោះ កីឡាករប្រដាល់គុនខ្មែរជ័យលាភីលេខ១ក៏នឹងទទួលបានប្រាក់រង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន ៤៨ លានរៀល ឬស្មើទៅនឹង ១ម៉ឺន២ពាន់ដុល្លារអាមេរិកដែលជារង្វាន់ច្រើនមិនធ្លាប់មានពីមុនមក ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កីឡាករផ្សេងទៀតដែលបានរក្សាកៅអីចូលរួមក្នុងកម្មវិធីនេះក៏នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែររួមមាន៖  ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់ ២៤លានរៀល ស្មើ ៦ពាន់ដុល្លារអាមេរិក កីឡាករលេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល ស្មើ ២ពាន់ដុល្លារអាមរិកក្នុងមួយនាក់ រីឯកីឡាករ១០រូបផ្សេងទៀតនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ៤ លានរៀលស្មើនឹង១ពាន់ដុល្លារអាមេរិកក្នុងមួយនាក់។

ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះដែរក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករចំនួន១២រូបដែលបានឈ្នះការប្រកួតជម្រុះនៅថ្ងៃទី១២ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើមក្នុងខែមេសាខាងនេះ។

កម្មវិធីនឹងចាប់ផ្តើមដំបូងនៅខេត្តកំពង់ស្ពឺ ហើយបន្តទៅខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ កំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះ ទស្សនិកជននៅតាមបណ្តាខេត្តខាងលើ ជាពិសេស អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ សូមកុំភ្លេចរង់ចាំស្វាគមន៍ ចូលរួមមើលការប្រកួតប្រដាល់ផ្ទាល់ និងរីករាយជាមួយកម្មវិធីកម្សាន្តនានាដែលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងរៀបចំដើម្បីឲ្យកម្មវិធីកាន់តែទាក់ទាញ និងជក់ចិត្តដល់អ្នកទស្សនា។

ដើម្បីទទួលបានព័ត៌មានថ្មីៗលោកអ្នកអាចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ឬទំព័រហ្វ៊េសប៊ុកស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី https://www.facebook.com/towntvcambodia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

Sokha Hotels

ព័ត៌មានពេញនិយម