សេចក្ដីជូនដំណឹង
អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) សូមជូនដំណឹង ស្តីពី ការពន្យារពេលដាក់ពាក្យបណ្តឹងទាមទារ និងភស្តុតាងរហូតដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ និងពន្យារពេលបើកកិច្ចប្រជុំម្ចាស់បំណុល លើកដំបូងទៅធ្វើនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល
(ភ្នំពេញ) ៖ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ អភិបាលបណ្តោះអាសន្ន នៃកូនបំណុល ក្រុមហ៊ុន King Technologies Co., Ltd (Opennet) សូមជូនដំណឹងដល់សាធារណជន និងម្ចាស់បំណុល ពាក់ព័ន្ធទាំងអស់នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) បានជ្រាបថា៖
– ថ្ងៃផុតកំណត់ដាក់ជូនភស្តុតាង នៃបណ្តឹងទាមទារដែលម្ចាស់បំណុល ត្រូវដាក់ជូនអភិបាលបណ្តោះ អាសន្ន ដែលមានអាសយដ្ឋាន អគារមជ្ឈមណ្ឌលភ្នំពេញ អគារH ជាន់ទី ៧ បន្ទប់លេខ ៧៨១ មហាវិថី ព្រះសីហនុ (២៧៤) កែងនឹងវិថីព្រះសុធារស (៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានតុលាការកំណត់ត្រឹម ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ ហើយថ្ងៃផុតកំណត់ដាក់ជូនភស្តុតាង នៃបណ្តឹងទាមទារនេះ ត្រូវបានតុលាការពន្យារពេលទៅត្រឹម ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២។
– កាលបរិច្ឆេទបើកកិច្ចប្រជុំម្ចាស់បំណុលលើកដំបូង ដែលតុលាការបានកំណត់ ធ្វើឡើងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២ និង០០នាទីរសៀល ត្រូវបានតុលាការពន្យារពេល ទៅធ្វើនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២ និង ០០នាទីរសៀល ទីកន្លែងប្រជុំស្ថិតនៅអាសយដ្ឋាន អគារមជ្ឈ មណ្ឌលភ្នំពេញ អគារ H ជាន់ទី ៧ បន្ទប់លេខ ៧៨១ មហាវិថីព្រះសីហនុ (២៧៤) កែងនឹងវិថី ព្រះសុធារស (៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច