សេចក្ដីជូនដំណឹង
សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កីឡាតេក្វាន់ដូ
សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា រីករាយជាខ្លាំងក្នុងការគាំទ្រដល់ការប្រកួតកីឡាតេក្វាន់ដូ “Korea Ambassador’s cup ២០២២ Taekwondo competition” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតេក្វាន់ដូ នាពហុកីឡាដ្ឋានជាតិអូឡាំពិក។

ជាមួយគ្នានេះ ក្រុមហ៊ុន សាមសុង ពិតជាមានសេចក្ដីរំភើបរីករាយជាខ្លាំង ក្នុងការចាប់ផ្តើមរួមសហការធ្វើការជាមួយនឹងស្ថានទូតកូរ៉េប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនៃ World Expo ២០៣០ នៅទីក្រុងប៊ូសាន ក្នុងប្រទេសកូរ៉េខាងត្បូង។
តំណាងរបស់ក្រុមហ៊ុនសាមសុង បានបញ្ជាក់ថា នេះជាកិត្តិយសដ៏វិសេសវិសាលរបស់សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការរៀបចំការប្រកួតជើងឯកតេក្វាន់ដូដ៏រំភើបអស្ចារ្យមួយនេះ។ សូមជម្រាបផងដែរថា វប្បធម៌កូរ៉េចំរុះជាច្រើន(K-culture) ដែលរួមមាន អាហារ តន្ត្រី ភាពយន្ត និងកីឡា បានផ្តល់ជូនដល់យុវជនកម្ពុជានូវការកម្សាន្តសប្បាយៗជាច្រើន។ យើងសង្ឃឹមថា សាមសុងនឹងខិតខំពាំនាំយកសកម្មភាពដ៏រំភើបអស្ចារ្យបែបនេះបន្ថែមទៀតមកជូនដល់យុវជនកម្ពុជា។

ការឧបត្ថម្ភគាំទ្រដល់វប្បធម៌កូរ៉េចំរុះ(K-culture) ទាំងនេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗជាច្រើនទៀតដែលក្រុមហ៊ុន សាមសុងកម្ពុជា ក៏ដូចជាក្រុមហ៊ុនសាមសុងនៅទូទាំងពិភពលោកបានបង្កើតឡើងដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo ២០៣០ នៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េ។
ក្រុមហ៊ុន សាមសុង ដែលមានទីតាំងនៅគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោកបាននឹងកំពុងខិតខំផ្សព្វផ្សាយជំរុញទីក្រុងប៊ូសាន ដើម្បីទទួលបានជាការជ្រើសរើសជាទីតាំងសម្រាប់រៀបចំពិព័រណ៍ពិភពលោក World Expo ២០៣០។ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងកម្មវិធីជាច្រើនត្រូវបានបង្កើតឡើងគ្រប់ទិសទីដើម្បីសម្រេចគោលដៅនេះ។

សម្រាប់ក្រុមហ៊ុន សាមសុងកម្ពុជា នឹងបន្តធ្វើការងារផ្សេងៗទៀតផងដែរ ដូចជា កម្មវិធីសប្បុរសធម៌ ការតាំងពិព័រណ៍ កិច្ចសហការក្នុងកិច្ចការសង្គម និងសកម្មភាពរបស់ K-culture ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo ២០៣០ នៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ។
សូមបញ្ជាក់ផងដែរថា ការរួមចំណែកលើកកម្ពស់កីឡាតេក្វាន់ដូ ក៏ជាសកម្មភាពមួយដែលក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បង្កើតឡើងដើម្បីបង្កនូវភាពរំភើបរីករាយក្នុងដំណើរឆ្ពោះទៅកាន់ពិព័រណ៍ពិភពលោក World Expo នេះដែរ។

សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា នឹងបន្តសហការគាំទ្រដល់សកម្មភាពទាំងនេះជាបន្តទៅទៀត ដើម្បីជំរុញ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ នាពេលអនាគត៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ