Connect with us

សេចក្ដីជូនដំណឹង

រួមគ្នា​កសាង​សម័យ​កាល​ឈ្នះ-ឈ្នះ និង “នវានុវត្ដន៍ភាព” បទ​បង្ហាញ​ក្នុង​ភាព​ជា​ដៃគូរបស់​អគារ​ការិយាល័យ​ឆ្លាតវៃ​កម្រិត ៦A ដំបូង​គេក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាងឱឡារិក

បានផុស

នៅ

នៅរសៀលថ្ងៃទី៥ ខែសីហា បទបង្ហាញក្នុងភាពជាដៃគូរបស់អគារការិយាល័យឆ្លាតវៃកម្រិត ៦A ដំបូងគេក្នុងរាជធានីភ្នំពេញ នៃមជ្ឈមណ្ឌល LIXIN CEO Center ក្រោមប្រធានបទ “រួមគ្នាកសាងសម័យកាលឈ្នះ-ឈ្នះ និង “នវានុវត្ដន៍ភាព” ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងសាលមណ្ឌលផ្នែកលក់។ ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងច្រើនកុះករ ក្រោមវត្តមានជាអធិបតីភាពរបស់លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group លោក David Pei នាយកផ្នែកលក់នៃ LIXIN CEO Center ដៃគូសហការ អ្នកជំនាញពីវិស័យនានា និងភ្នាក់ងារសារព័ត៌មានសំខាន់ៗជាច្រើន ក៏បានចូលរួមផ្តល់សាក្ខីកម្មក្នុងឱកាសដ៏សំខាន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិជនជួបប្រជុំគ្នាដើម្បីចូលរួមសាទរក្នុងកម្មវិធីដ៏អស្ចារ្យរបស់ CEO

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មាននូវកម្មវិធីសិល្បៈដ៏អស្ចារ្យមួយ ដែលតាំងបង្ហាញអំពីគំនូរសិល្បៈបែបស្ទីលល្អឆើត ដែលរួមសហការគ្នាបង្កើតឡើងដោយ LIXIN CEO Center និងលោក ព្រហ្ម ពន្លឺ ដែលជាសិល្បករថ្មីនៅភ្នំពេញ។

ក្រៅពីការតាំងបង្ហាញស្នាដៃថ្មីៗ លោក ព្រហ្ម ពន្លឺ ក៏បានគូរគំនូរផ្ទាល់នៅនឹងកន្លែង ដែលបានទាក់ទាញអ្នកគ្រប់គ្នាឲ្យឈប់ក្រឡេកមើល ហើយគាត់ក៏បានត្រៀមរៀបចំស្នាដៃសិល្បៈពិសេសមួយទៀត សម្រាប់ឲ្យភ្ញៀវកិត្តិយសចូលរួមទាំងអស់អាចគូសបន្ថែមតាមស្ទីលពណ៌រៀងៗខ្លួន ដែលមានអត្ថន័យស្រដៀងគ្នានឹងការចុះហត្ថលេខាចូលរួមកម្មវិធីនេះផងដែរ។ ជាងនេះទៅទៀត យើងក៏មានរៀបចំស្រាក្រឡុកលំដាប់ខ្ពស់ និងស្រាលំដាប់ផ្កាយ យ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យភ្ញៀវកិត្តិយសទទួលបានបទពិសោធន៍ប្លែកថ្មីក្នុងកម្មវិធីនេះ។

ស្ថិតក្នុងបរិយាកាសដ៏កក់ក្ដៅនេះ បទបង្ហាញក្នុងភាពជាដៃគូរបស់មជ្ឈមណ្ឌល LIXIN CEO Center បានចាប់ផ្តើមជាផ្លូវការ។ ក្នុងសេចក្តីថ្លែងសុន្ទរកថារបស់លោក Kevin Hsu នាយកប្រតិបត្តិនៃក្រុមហ៊ុន LIXIN Group ជាបឋម លោកបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានភ្ញៀវកិត្តិយសទាំងអស់។ លោកបានបន្ថែមថា LIXIN Group បានមានវត្តមានជាប់ជានិច្ចក្នុងប្រទេសកម្ពុជាអស់រយៈពេល ៩ ឆ្នាំមកហើយ ហើយជាមួយនឹងការអភិវឌ្ឍគម្រោងធំៗរបស់ក្រុមហ៊ុន ក្រុងហ៊ុនក៏នៅតែបន្តការប្តេជ្ញាចិត្តរក្សាគុណភាព និងគ្រប់ទិដ្ឋភាពនៃផលិតផលខ្លួនឥតងាករេរឡើយ។ យើងគ្រប់គ្នាអាចមើលឃើញនូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺ រាជធានីភ្នំពេញដែលកំពុងផ្លាស់ប្តូរមុខមាត់ជារៀងរាល់ថ្ងៃ។ ហើយជាមួយនឹងការងើបឡើងវិញនៃទីផ្សារ សហគ្រាសបរទេសកាន់តែច្រើនក៏ចាប់មានវត្តមានចូលមកកម្ពុជា ហើយអគារការិយាល័យឆ្លាតវៃកម្រិត ៦A ដែលដាក់ឲ្យដំណើរការដោយ CEO ក៏នឹងចាក់បញ្ចូលកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។

ជាកិច្ចបន្ទាប់ នាយកផ្នែកលក់នៃ LIXIN CEO Center លោក David Pei បានធ្វើការរាយការណ៍លម្អិត ដោយពន្យល់ពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារអគារការិយាល័យទាំងមូល រួមមាន និន្នាការវិនិយោគនៅកម្ពុជា និងទីផ្សារការិយាល័យភ្នំពេញ ។ល។ ព្រមទាំងផ្តល់ការបកស្រាយលក្ខណទូលំទូលាយ ពីគ្រប់ទិដ្ឋភាពនៃគម្រោង ដូចជា ម៉ាក ទីតាំងគម្រោង គ្រឿងបរិក្ខារ សេវាគាំទ្រផ្នែកពាណិជ្ជកម្ម និងការគ្រប់គ្រងសេវាកម្ម ដើម្បីឆ្លុះបញ្ចាំងអំពីតម្លៃនៃអគារនេះ។ ហើយភ្ញៀវកិត្តិយសក៏បានបង្ហាញពីការរំពឹងទុកយ៉ាងវិជ្ជមានរបស់ពួកគេ ចំពោះអគារការិយាល័យរបស់ LIXIN CEO Center ផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធី ថ្នាក់ដឹកនាំបានចូលទៅទស្សនាទីតាំងពិពណ៌គំនូរ ហើយបានរួមគ្នាបន្ថែមគំនូសលើផ្ទាំងគំនូរដ៏ស្រស់ឆើតឆាយ ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ LIXIN Group និងដៃគូសហការ ដោយសូមជូនពរឲ្យគម្រោងនេះសម្រេចជោគជ័យ និងនាំមកនូវរលកតម្រូវការអគារការិយាល័យក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបិទបញ្ចប់កម្មវិធីនោះ ភ្ញៀវកិត្តិយសទាំងអស់បានចូលទស្សនាមជ្ឈមណ្ឌល LIXIN CEO Center ប្រកបដោយរបៀបរៀបរយតាមការណែនាំរបស់បុគ្គលិក និងបានសរសើរមិនដាច់ពីមាត់នូវគុណភាពសំណង់របស់គម្រោងនេះ។

បង្ហាញខ្លួន​ជា​លើក​ដំបូងគួរ​ឲ្យស្ងោចសរសើរ​ជាការ​បើកទំព័រថ្មីនូវ​យុគសម័យ​ពាណិជ្ជកម្ម​បែប​ថ្មីក្នុង​រាជធានីភ្នំពេញ

ជាតួឯកសំខាន់ក្នុងកម្មវិធីនេះ អគារការិយាល័យប្រណិតលំដាប់ខ្ពស់របស់ LIXIN CEO Center មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ជិតនឹងទីស្តីការគណៈរដ្ឋមន្រ្តី ហើយក៏ជាអគារការិយាល័យឆ្លាតវៃកម្រិត ៦A តែមួយគត់នៅក្នុងទីផ្សាររាជធានីភ្នំពេញ ដែលមានសាលទទួលភ្ញៀវបែបសណ្ឋាគារកម្ពស់ ៨,៤ ម៉ែត្រ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ខ្ពស់ បណ្តាញខ្សែអុបទិកពិសេសសម្រាប់សហគ្រាស និងសេវាកម្មមុខងារអាជីវកម្មលំដាប់ផ្កាយប្រាំ ដែលទាំងនេះជាវត្ថុធាតុសំខាន់សម្រាប់បង្កើតទីតាំងការិយាល័យពាណិជ្ជកម្ម ដែលមិនធ្លាប់មានពីមុនសោះ សម្រាប់អភិជនក្នុងរាជធានីភ្នំពេញ។

ស្តង់ដារអគារការិយាល័យ ៦A
ជម្រើសថ្មីសម្រាប់អាជីវកម្មលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ

នៅក្នុងយុគសម័យនៃភាពវៃឆ្លាត អគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center ដែលមានផ្ទៃក្រឡាពី ៧៣ ទៅ ៤០០ ម២ ដោយសាងសង់ឡើងតាមលក្ខណៈបច្ចេកទេសនៃអគារពាណិជ្ជកម្មកម្រិត ៦A ដើម្បីកសាងខ្លួនជាមជ្ឈមណ្ឌលពាណិជកម្មកណ្តាល ព្រមទាំងធ្វើការបំពាក់ដោយបរិក្ខារ និងសេវាគាំទ្រចុងក្រោយបង្អស់ សម្រាប់អគារការិយាល័យឆ្លាតវៃ ដែលនាំមកនូវបរិយាកាសការិយាល័យប្រកបដោយផាសុកភាព ភាពឆ្លាតវៃ ភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់បណ្តាសហគ្រាស។

កម្រិតកំពូលទាំង ៣
ជួយឲ្យសហគ្រាសលោកអ្នកចូលចូលជាសមាជិកក្លឹបសំណាង

ក្នុងនាមជាអគារការិយាល័យលំដាប់ខ្ពស់ឈានមុខគេក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌល LIXIN CEO Center មិនត្រឹមតែបានប្រឹងស្រាវជ្រាវ និងសាងសង់យ៉ាងយកចិត្តទុកដាក់លើផ្នែកសំណង់អគារប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតលម្អិតលើផ្នែកសេវាកម្មរបស់ខ្លួនផងដែរ។ អគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center មានសមត្ថភាពស្នូលចំនួនបី៖ មុខងារធុរកិច្ចកម្រិតកំពូល មជ្ឈមណ្ឌលធុរកិច្ចកម្រិតកំពូល និងសេវាគាំទ្រធុរកិច្ចកម្រិតកំពូល ដែលនឹងបង្កើតស្តង់ដារសេវាកម្មអាជីវកម្មលំដាប់ខ្ពស់ថ្មីក្នុងរាជធានីភ្នំពេញ។

ការតាំងពិព័រណ៍ស្នាដៃថ្មីដំបូងលើកនេះរបស់សិល្បកររាជធានីភ្នំពេញក្នុងកម្មវិធីនេះ ជាឧទារហណ៍ជាក់ស្តែងរបស់ក្លឹប CEO ដែលមានគោលបំណងផ្តល់នូវប្រព័ន្ធពហុសេវាកម្មអភិជនដ៏ទូលំទូលាយ ដូចជា ធុរកិច្ច អាហារ-ភេសជ្ជៈ ការលំហែកាយ និងការកម្សាន្ត ដែលជាទីតាំងសម្រាប់បណ្តាញសង្គមអភិជនក្នុងរាជធានីភ្នំពេញ។

ដូចដែលយើងដឹងស្រាប់ហើយថា រាជធានីភ្នំពេញកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយស្របពេលដែលសហគ្រាសអន្តរជាតិកាន់តែច្រើនឡើងៗចាប់បន្តមានវត្តមានក្នុងរាជធានីភ្នំពេញ មានន័យថា តម្រូវការអគារការិយាល័យលំដាប់ខ្ពស់ក៏មានការកើនឡើងផងដែរ។ ការដាក់ឲ្យដំណើរការជាផ្លូវការនៃអគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center បានបំពេញចន្លោះប្រហោងទីផ្សារអគារការិយាល័យអន្តរជាតិក្នុងរាជធានីភ្នំពេញ ហើយក៏បានក្លាយជាស្តង់ដារការិយាល័យពាណិជ្ជកម្មលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការមកដល់របស់សហគ្រាសអន្តរជាតិឈានមុខនានា យើងអាចប៉ាន់ប្រមាណឃើញថា អគារការិយាល័យឆ្លាតវៃកម្រិត ៦A នឹងជួយឲ្យមុខមាត់រាជធានីភ្នំពេញឡើងខ្ពស់ត្រដែត បន្តបង្កើតភាពជោគជ័យថ្មីក្នុងវិស័យពាណិជ្ជកម្ម និងឈានទៅកសាងអនាគតពានិជ្ជកម្មថ្មីៗក្នុងរាជធានីភ្នំពេញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម