Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

បានផុស

នៅ

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​, ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោកជំទាវ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជូន​ក្រុមគ្រួសារ​មហា​ឧបាសិកា ញឹម តេង ដែលជា​ម្តាយក្មេក​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដែល​បានទទួល​មរណភាព នៅ​ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ​ ២០២២ វេលា​ម៉ោង ១​ និង​ ៤០​នាទី​រសៀល ក្នុង​ជន្មាយុ ៩៤ ​ឆ្នាំ ដោយ​រោគាពាធ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មរណភាព​របស់ មហា​ឧបាសិកា ញឹម តេង នៅពេលនេះ គឺជា​ការបាត់បង់​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត​នូវ​បងស្រី មាតា មាតា​ក្មេក ជីដូន និង​សាច់ញាតិ​ដ៏​ល្អ ប្រកបដោយ​គុណធម៌ ព្រហ្ម​វិហារធម៌ និង​ជាទីគោរព​ស្រឡាញ់ ដែល​កន្លងមក មហា​ឧបាសិកា ក្នុងនាម​ជា​បងស្រី មាតា មាតា​ក្មេក ជីដូន បាន​អប់រំ​ណែនាំ និង​ផ្ដល់នូវ​ដំបូន្មាន​ល្អៗ​ដល់​ប្អូន កូន ចៅ សាច់ញាតិ និង​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​ឲ្យ​មានការ​រួមរស់​ក្នុងសង្គម​ប្រកបដោយ​គន្លង​ធម៌ គុណធម៌ និង​សច្ចៈ​ធម៌ ឲ្យ​ខិតខំ​ធ្វើ​តែ​អំពើ​ល្អ និង​កសាង​នូវ​កុសលផល​បុណ្យ​នានា ដើម្បី​បុព្វហេតុ នៃ​ការរីកចម្រើន និង​សុខដុមរមនា​ក្នុងសង្គម​។

យើងខ្ញុំ​ទាំងអស់គ្នា សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ ដោយ​ក្ដី​ស្រណោះ និង​សង្វេគ​សោកស្ដាយ​បំផុត​ជាមួយ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ព្រមទាំង​ក្រុមគ្រួសារ ចំពោះ​ការបាត់បង់ មហា​ឧបាសិកា ញឹម តេង នាពេលនេះ និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ញឹម តេង សូម​បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

សូមជម្រាបថា សព​មហា​ឧបាសិកា ញឹម តេង ត្រូវបាន​តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅផ្ទះ​លេខ​១ ផ្លូវ​លេខ​៥ គម្រោង​ទី​៥ បូរី ប៉េង ហួត ច្បារអំពៅ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម