សេចក្ដីជូនដំណឹង
បានទាំងបង្ហាញភាពកតញ្ញូចំពោះគ្រូ បានទាំងរង្វាន់ ក្នុងឱកាសទិវាគ្រូបង្រៀន ៥ តុលា
ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ឱកាសដល់សាធារណជន ក្នុងការរំលឹកអនុស្សាវរីយ៍ និងភាពកត្តញ្ញូចំពោះអ្នកគ្រូលោកគ្រូដែលខ្លួនបានក្រេបចំណេះវិជ្ជា តាំងពីខ្លួនមិនចេះអ្វីសោះ រហូតមានចំណេះ មានការងារ មុខរបរ មានគ្រួសារដូចសព្វថ្ងៃ។

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកនេះ បានជូនដំណឹងតាម គេហទំព័រថា មហាជនទូទៅអាចចូលរួមផ្ញើសារ ជាអត្ថបទ វីដេអូ រូបភាព អត្ថបទចម្រៀង កំណាព្យ ឬរឿងនិទាន ជូនលោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យរបស់ខ្លួន ដោយបញ្ជាក់ឈ្មោះ គ្រឹះស្ថានសិក្សា រាជធានី-ខេត្ត ដែលពួកគាត់ធ្លាប់បាន ឬកំពុងបម្រើការងារ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២២ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” ដោយផ្ញើសារតាមរយៈ៖ https://bit.ly/WTD2022MoEYS ។

ក្រសួងអប់រំ យុវជន និងកីឡានបានឱ្យដឹងបន្ថែមថា មាតិកាដែលមានប្រជាប្រិយភាពនៅក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានរង្វាន់ ព្រមទាំងត្រូវបានចែករំលែកបន្តលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ថែមទៀតផង។

ក្រសួង បានបញ្ជាក់ថា ចំនួនប្រជាប្រិយភាព គិតតែលើមាតិកាដែលត្រូវបានបង្ហោះនៅក្នុងព្រឹត្តិការណ៍ទិវាគ្រូបង្រៀនតាមរយៈតំណភ្ជាប់ខាងលើតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទិវាគ្រូបង្រៀន ៥ តុលា ត្រូវបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំ អំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាលដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ។ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ