Connect with us

សេចក្ដីជូនដំណឹង

សាលាមធ្យមវិចិត្រសិល្បៈ ជ្រើសរើសសិស្សចូលរៀនឥតបង់ថ្លៃ ៥មុខជំនាញ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

បានផុស

នៅ

សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សប្រឡងចូលរៀននៅសាលានេះដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២២-២០២៣ លើមុខជំនាញ៥មុខ។ ការជ្រើសរើសនេះ នឹងផុតកំណត់ការទទួលពាក្យនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខជំនាញដែលសិក្សាឥតគិតថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈមានដូចជា ជំនាញសិល្បៈនៅសាលាតូរ្យតន្រ្តី សាលារបាំ សាលាល្ខោន សាលាសៀក និងសាលាសិល្បៈសូនរូប។ ចំពោះវិញ្ញាសារប្រឡង គឺបែងចែកជា២។ ទី១ វិញ្ញាសារប្រឡងចំណេះដឹងទូទៅ និងវិញ្ញាសារប្រឡងតាមបច្ចេកទេសជំនាញ។

ចំពោះវិញ្ញាសារប្រឡងចំណេះដឹងទូទៅ គឺតម្រូវឲ្យប្រឡងនូវមុខវិជ្ជាពីរគឺ មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា។ ដោយឡែក សម្រាប់សិស្សរៀនចប់ថ្នាក់ទី៣ ឬ ទី៤ ត្រូវប្រឡងវិញ្ញាសារទាំងពីរមុខវិជ្ជា រយៈពេល១ម៉ោង តាមកម្មវិធីសិក្សាថ្នាក់ទី៣ របស់ក្រសួងអប់រំ។ សិស្សរៀនចប់ថ្នាក់ទី៥ ឬ ទី៦ ប្រឡងរយៈពេល ១ម៉ោង ៣០នាទី តាមកម្មវិធីសិក្សាថ្នាក់ទី៥ របស់ក្រសួងអប់រំ។ ចំពោះសិស្សរៀនចប់ថ្នាក់ទី៧ ត្រូវប្រឡងរយៈពេល២ម៉ោង តាមកម្មវិធីសិក្សាថ្នាក់ទី៧ របស់ក្រសួងអប់រំ។

មួយវិញទៀត ចំពោះការប្រឡងតាមបច្ចេកទេសជំនាញវិញ គឺប្រឡងតាមសមត្ថភាពនៃបច្ចេកទេសជំនាញនីមួយៗ ក្នុងនោះជំនាញតូរ្យតន្ត្រី ជំនាញរបាំ ជំនាញល្ខោន និងជំនាញសៀកត្រូវធ្វើតេស្តរយៈពេល ១០នាទី ទៅ១៥នាទី។ រីឯ ជំនាញសូនរូប គឺត្រូវធ្វើតេស្តរយៈពេល ៣ម៉ោង។

ជាមួយគ្នានោះដែរ សំណុំបែបបទដែលត្រូវបំពេញពាក្យចូលប្រឡង គឺតម្រូវឲ្យមានេកសារដូចជា ពាក្យសុំ និងបង្កាន់ដៃចូលប្រឡង ប្រវត្តិរូបសង្ខេប សៀវភៅតាមដានការសិក្សា​ ឬ លិខិតបញ្ជាក់ការសិក្សា ជាមួយនឹងរូបថត  ៤x៦ ចំនួន៣សន្លឹក។

គួរបញ្ជាក់ថា សិស្សដែលមានបំណងចង់ធ្វើការប្រឡងត្រូវមកទទួលពាក្យប្រឡងនៅការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតនៅវិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កាលបរិច្ឆេទប្រឡងគឺនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម