សេចក្ដីជូនដំណឹង
សន្និសីទអាហារូបករណ៍លើកទី៩ នឹងធ្វើឡើងនៅខែធ្នូ ចុងឆ្នាំនេះ
សន្និសីទអាហារូបករណ៍លើកទី៩ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ វេលាម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច នៅCJCC ក្រោមការរៀបចំរបស់ Anussa Conference។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកដំណឹងអាហារូបករណ៍ល្បីៗដែលផ្តល់ឲ្យតាមរយៈស្ថានទូត និងការណែនាំពីគន្លឹះក្នុងការដាក់ពាក្យ ការត្រៀមខ្លួនសម្រាប់ការដាក់អាហារូបករណ៍ដល់សិស្សនិស្សិត ព្រមទាំងណែនាំសម្រាប់អ្នកដែលដាក់អាហារូបករណ៍ច្រើនដងមកហើយ ប៉ុន្តែ មិនធ្លាប់ទទួលបានភាពជោគជ័យ។

សន្និសីទអាហារូបករណ៍នេះ មានវាគ្មិនកិត្តិយសដែលមកពីតំណាងស្ថានទូតបរទេស និងជាអតីតនិស្សិតដែលបានជាប់អាហារូបករណ៍ ធ្វើការចែករំលែកអំពីប្រភេទអាហារូបករណ៍ល្បីៗ ទៅកាន់ប្រទេសផ្សេងៗគ្នា។ វាគ្មិនកិត្តិយស នឹងបង្ហាញពីរបៀបត្រៀមខ្លួនសម្រាប់បំពេញពាក្យអាហារូបករណ៍ និងការត្រៀមខ្លួនសម្រាប់ការជួបសម្ភាសន៍ផ្ទាល់ ក៏ដូចជា របៀបនៃការសរសេរសំណើស្រាវជ្រាវ និងសំណេរពីខ្លួនឯងផងដែរ។ ទន្ទឹមនោះ វាគ្មិននឹងធ្វើការណែនាំនិស្សិតពីការធ្វើទំនាក់ទំនងជាមួយបណ្តា និស្សិតជាប់អាហារូបករណ៍ផ្សេងទៀត ដើម្បីមានបណ្តាញទទួលបានដំណឹង និងការប្រឹក្សាយោបល់ពីអាហារូបករណ៍ជាដើម។

គួរបញ្ជាក់ថា កម្មវិធីនេះអាចចូលរួមបានគ្រប់អាយុ មិនប្រកាន់ភេទ ឬ ពូជសាសន៍ឡើយ ក៏ប៉ុន្តែ តម្រូវឲ្យមានការជាវសំបុត្រសម្រាប់ចូលរួម។ តម្លៃសំបុត្រធម្មតា គឺ ៨ដុល្លារ សម្រាប់អ្នកជាវក្នុងខែធ្នូ ចំពោះអ្នកជាវក្នុងខែតុលាតម្លៃត្រឹមតែ ៦ដុល្លារ និងខែវិច្ឆិកា តម្លៃ៧ដុល្លារប៉ុណ្ណោះ។ កម្មវិធីអាហារូបករណ៍មួយនេះ មិនមានជាការផ្សាយផ្ទាល់នៅលើគេហទំព័រណាមួយឡើយ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់