សេចក្ដីជូនដំណឹង
មហោស្រពភាពយន្តជប៉ុន នៅខេត្តបាត់ដំបង នឹងបើកឱ្យចូលទស្សនាដោយឥតគិតថ្លៃ
កម្មវិធីមហោស្រពជប៉ុនដែលមានភាពទាក់ទាញខ្លាំងក្នុងរាជធានីភ្នំពេញ នឹងទៅដល់ខេត្តបាត់ដំបង នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅរោងភាពយន្តឯកភ្នំ ខេត្តបាត់ដំបង ដោយមហាជនអាចចូលរួមទស្សនាដោយមិនគិតថ្លៃ។
ក្នុងចុងឆ្នាំ២០២២នេះ កម្មវិធីមហោស្រពភាពយន្តដ៏មានប្រជាប្រិយភាពមួយនេះនឹងមានបញ្ចាំងនូវភាពយន្តរបស់ជប៉ុនជាច្រើនប្រភេទដូចជា ភាពយន្តបែបដ្រាម៉ា បែបកំប្លែង ភ័យរន្ធត់ និងគំនូរជីវចលរបស់ជប៉ុនជាដើម។

មិនត្រឹមតែមានបញ្ចាំងនូវភាពយន្តជប៉ុនប៉ុណ្ណោះទេ ព្រមទាំងមានបង្ហាញវប្បធម៌មួយចំនួនរបស់ជនជាតិជប៉ុន ការសម្តែងសៀក ព្រមជាមួយនឹងការលេងល្បែងផ្សេងៗទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនទៀត។

រាល់ការចូលរួមក្នុងកម្មវិធីនេះ គឺមិនតម្រូវឱ្យបង់ប្រាក់អ្វីឡើយ ប្រជាជននៅក្នុងខេត្តបាត់ដំបង អាចចូលរួមដោយសេរី នៅរោងភាពយន្តឯកភ្នំ ជាមួយក្រុមគ្រួសារ មិត្តភក្តិបាន។
សូមជម្រាបថា រាល់សេចក្តីជូនដំណឹងនឹងធ្វើការប្រកាសជាបន្តបន្ទាប់នៅលើគេហទំព័រហ្វេសបុក Japanese Film Festival-Cambodia។ ប្រសិនជាលោកអ្នកចង់ដឹងពីព័ត៌មានបន្ថែម អាចធ្វើការតាមដានលើគេហទំព័រខាងលើបាន៕
អត្ថបទ៖ អុន ស្រីមាន

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច