សេចក្ដីជូនដំណឹង
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Viettel Cambodia
កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Viettel Cambodia ដែលផ្តោតទៅលើការអភិវឌ្ឍន៍ឧស្សាហកម្មទូរគមនាគមន៍ សេវាមជ្ឈមណ្ឌលទិន្នន័យរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅរាជធានីភ្នំពេញ។
ក្នុងពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងប្រធានក្រុមហ៊ុន Viettel Group ព្រមទាំងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមិត្តហ្វូនផងដែរ។
យោងតាមឯកសារដែលបានចុះហត្ថលេខាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយនឹងក្រុមអ្នកជំនាញ ឈានមុខ និងមានបទពិសោធន៍ រួមជាមួយក្រុមហ៊ុនមិត្តហ្វូន ដែលមានបច្ចេកវិទ្យា ហិរញ្ញវត្ថុ, ធនធានមនុស្ស បានសហការនិងគាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជាឲ្យបានកាន់តែល្អប្រសើរ និងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យព្រមទាំងផ្សព្វផ្សាយសកម្មភាពឌីជីថលផ្សេងទៀតតាមការព្រមព្រៀងដោយភាគីដែលបានចូលរួម។
ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនមិត្តហ្វូន មិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញប្រកបដោយប្រសិទ្ធភាពនិងគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សេវាកម្មក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ការទំនាក់ទំនងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់ និងពិភពលោកគឺអាចចូលដំណើរការបានយ៉ាងងាយស្រួល។
កិច្ចសហប្រតិបត្តិការនេះក៏រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានទៀតផង។ ក្នុងនោះក៏ជួយរឹតបន្តឹងទំនាក់ទំនងចំណងមិត្តភាពដ៏ល្អរវាងកម្ពុជានិងវៀតណាម៕
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច