Connect with us

សេចក្ដីជូនដំណឹង

ក្រសួងបរិស្ថាននឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នៅខេត្តមណ្ឌលគិរី

បានផុស

នៅ

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី នឹងប្រាព្ធពិធីស្តីពី ទិវាអនាម័យបរិស្ថានជាតិ ២៣ វិចិ្ឆកា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង”។ ទិវានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០ ដល់ម៉ោង ៩:៣០នាទីព្រឹក នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ទិវាអនាម័យបរិស្ថានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ដល់សាធារណជនទូទៅដូចជា ប្រជាជន សិស្ស និស្សិត ជំរុញនិងលើកទឹកចិត្តឱ្យមានការការពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​អំពាវនាវដល់សាធារណជនទាំងអស់ ស្ថាប័នពាក់ព័ន្ធ រួមមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងនោះ ចូលរួមទិវានេះឱ្យបានច្រើនកុះករ ដើម្បីឈ្វេងយល់ពីកាតព្វកិច្ច ការពារបរិស្ថានបន្ថែមទៀត និងឆ្ពោះទៅរកភាពល្អប្រសើរឡើង ជាមួយគ្នានេះ​ក្រសួងក៏បានក្រើនរំលឹកដល់សាធារណជនដែលចូលរួមព្រឹត្តិការណ៍នេះ កុំភ្លេចការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការការពារកូវីដ-១៩ “៣កុំ ៣ការពារ” ផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម