ព័ត៌មានជាតិ
ច្រកទ្វារព្រំដែន ៤០០ ខេត្តបាត់ដំបង បើកដំណើរការឡើងវិញក្រោយកូវីដ ១៩ ស្រាកស្រាន្ត
បើតាមរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ច្រកទ្វារតំបន់ព្រំដែន ៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបរ៉ែ ខេត្តត្រាត នឹងសម្រេចបើកឱ្យដំណើរការជាថ្មីក្រោយកូវីដ ១៩ ថយចុះ។

ដោយពិនិត្យឃើញថាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩មានការថយចុះ និងគ្រប់យ៉ាងមានដំណើរការល្អប្រសើរឡើងវិញ រដ្ឋបាលខេត្តបាត់ដំបង ឯកភាពសហការបើកដំណើរការឡើងវិញច្រកទ្វារតំបន់ព្រំដែន ៤០០ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្ថិតនៅស្រុកបរ៉ៃ ខេត្តត្រាត អនុវត្តទៅតាមនីតិវិធីនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថៃស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

គួររំលឹកថា ច្រកទ្វារតំបន់ព្រំដែន ៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបរ៉ែ ខេត្តត្រាត នេះ ធ្លាប់បានបិទជាបណ្ដោះអាសន្នក្នុងអំឡុងពលនៃការរីករាលដាលខ្លាំងនៃជំងឺសកលកូវីដ១៩ និងមេរោគបំប្លែងថ្មី៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល