សេចក្ដីជូនដំណឹង
ក្រសួងការងារផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បច្ចេកទេសជាង២ ម៉ឺននាក់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសផ្តល់អាហារូបករណ៍ដល់បេក្ខជនជាង ២ ម៉ឺននាក់ (២៤ ២៣៨) ក្នុងឆ្នាំសិក្សា ២០២២-២០២៣ លើកម្រិតបរិញ្ញាបត្រជាច្រើនផ្នែក។ អាហារូបករណ៍នឹងមានទៅតាមគ្រឹះស្ថានសិក្សាបច្ចេកទេសចំនួន ៤២កន្លែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។

ក្នុងនោះមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ២ (C2) និង ៣ (C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE) ទៅតាមចំនួនជំនាញ/មុខរបរ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ចំពោះជំនាញសិក្សា គឺមានជំនាញជាច្រើនដូចជា ជំនាញអគ្គិសនី ជំនាញកំព្យូទ័រ ក្រាហ្វិកឌីសាញ ជំនាញជួសជុលនិងថែទាំរថយន្ត មុខវិជ្ជាព័ត៌មានវិទ្យា ជំនាញទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយជំនាញផលិតកម្មម្ហូបអាហារ និងជំនាញជាច្រើនទៀតនៅតាមវិទ្យាស្ថានសិក្សានីមួយៗ។
រីឯ ឯកសារដែលបេក្ខត្រូវបំពេញរួមមាន៖
-ពាក្យសុំអាហារូបករណ៍១ច្បាប់
-ប្រវត្តិរូបសង្ខេប ១ច្បាប់
-កិច្ចសន្យា ១ច្បាប់
-បង្កាន់ដៃទទួលពាក្យភ្ជាប់ជាមួយនឹងរូបថត ៤x៦ ចំនួន១ច្បាប់
-សលាកបត្រឯកត្តជន (សម្រាប់បេក្ខជនដែលធ្វើការប្រឡង) ១ច្បាប់
-ចំពោះបេក្ខជនក្រីក្រ រស់នៅតំបន់ដាច់ស្រយាល និងជាជនជាតិដើមភាគតិច ត្រូវមានលិខិតស្នាមបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ចំនួន១ច្បាប់។
លក្ខខណ្ឌចុះឈ្មោះសុំអាហារូបករណ៍៖
-កម្រិតសញ្ញាបត្របច្ចេកទេស និងវិជា្ជជីវៈ១ សម្រាប់បេក្ខជនដែលរៀនចប់ថ្នាក់ទី៩
-កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ បេក្ខជនដែលមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១
-កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ បេក្ខជនដែលមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២
-សញ្ញាបត្រជាន់ខ្ពស់ ឬ បរិញ្ញាបត្ររងសម្រាប់បេក្ខជនដែលប្រឡងធ្លាក់បាក់ឌុប ឬ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬ មានតម្លៃស្មើនេះ
-លក្ខខណ្ឌជ្រើសរើសគឺកំណត់ដោយគ្រឹះស្ថានសិក្សានីមួយៗ
-ចំណែកកម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ លក្ខខណ្ឌជ្រើសរើស គឺផ្អែកតាមនិទ្ទេសប្រឡងបាក់ឌុប និទ្ទេសតាមមុខវិជ្ជា និងនិទ្ទេសមុខជំនាញដែលពាក់ព័ន្ធ
-បេក្ខជនដែលជានារី មានជីវភាពក្រីក្រ និងរស់នៅដាច់ស្រយាល មានអទិភាពទទួលបានអាហារូបករណ៍ច្រើន។
ប្រសិនជាបេក្ខជនមានចំណាប់អារម្មណ៍ចង់ដាក់អាហារូបករណ៍នេះ ត្រូវទៅសុំពាក្យអាហារូបករណ៍នៅតាមគ្រឹះស្ថានដែលខ្លួនចង់សិក្សារាល់ម៉ោងធ្វើការ។ ចំណែក ថ្ងៃផុតកំណត់ទទូលពាក្យ និងការប្រកាសលទ្ធផលអាហារូបកណ៍ ក៏អាស្រ័យលើគ្រឹះស្ថានសិក្សាដែលខ្លួនចង់រៀនផងដែរ។
សូមជម្រាបថា ប្រសិនជាបេក្ខជន ឬ បេក្ខនារី មចង់ដឹងពីមុខជំនាញ ឬ វិទ្យាស្ថានដែលមានអាហារូបករណ៍ អាចចូលមើលក្នុងគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងការងារ និងបវណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងបាន។ ចំពោះព័ត៌មានលំអិត បេក្ខជនអាចទំនាក់ទំនងទៅកាន់គ្រឹះស្ថានដែលខ្លួនចង់សិក្សាផ្ទាល់បានដូចគ្នា៕
អត្ថបទ៖ អុន ស្រីមាន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី