សេចក្ដីជូនដំណឹង
ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិត ៦៧ នាក់ទៅសិក្សានៅប្រទេសចិន
ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើសនិស្សិតទាំង២ភេទចំនួន៦៧នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាលនៃប្រទេសចិនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤។

សម្រាប់មុខជំនាញដែលត្រូវសិក្សាមានដូចជា ជំនាញវិទ្យាសាស្ត្រ វិស្វកម្ម, សេដ្ឋកិច្ច, ការគ្រប់គ្រងពាណិជ្ជកម្ម, វេជ្ជសាស្ត្រ, ព័ត៌មានវិទ្យា។ល។ ចំណែក ការធ្វើដំណើរទៅវិញទៅមករវាងប្រទេសកម្ពុជា និងចិន គឺនិស្សិតទទួលបន្ទុករ៉ាប់រងដោយខ្លួនឯង ប៉ុន្តែ រាល់ការចំណាយកំឡុងពេលសិក្សានានា ដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ គឺជាបន្ទុករបស់រដ្ឋាភិបាលចិន។
ចំពោះវិញ្ញាសារប្រឡងទាំង២កម្រិត មានដូចជា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រឡងភាសាអង់គ្លេស រយៈពេល ១ម៉ោង ៣០នាទី។ សម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រូវប្រឡងមុខវិជ្ជា២ គឺគណិតវិទ្យារយៈពេល ១ម៉ោង ៣០នាទី និងវប្បធម៌ទូទៅ រយៈពេល ១ម៉ោង ៣០នាទីដូចគ្នា។ ក្រសួងអប់រំ នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀល នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលស្ថិតនៅខណ្ឌបឹងកេងកង អគារលេខ២៣ ផ្លូវ៣៦០។ សម្រាប់កាលបរិច្ឆេទប្រឡង គឺនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ មណ្ឌលប្រឡង ក្រសួងនឹងជម្រាបជូននៅពេលក្រោយ។

រីឯ លក្ខខណ្ឌនៃការចុះឈ្មោះ គឺបេក្ខជនទាំងពីរភេទ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមាន សញ្ជាតិខ្មែរ, មានសញ្ញាបត្របរិញ្ញាបត្រ, អាយុយ៉ាងច្រើន ៣៥ឆ្នាំ, ភាសាអង់គ្លេសល្អ, ត្រូវមានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា។
លក្ខខណ្ឌសម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រួវមាន សញ្ជាតិខ្មែរ, មានសញ្ញាបត្របាក់ឌុប ឬ សញ្ញាបត្រមានតម្លៃស្មើ, ត្រូវមានអាយុក្រោម ២៥ឆ្នាំ, មានលិខិតដែលបញ្ជាក់ពីកម្រិតចំណេះដឹងភាសាចិន HSK3, មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា។
សូមជម្រាបថា ចំពោះសំណុំឯកសារដែលត្រូវភ្ជាប់មកជាមួយនឹងពាក្យស្នើសុំ គឺត្រូវអនុវត្តន៍តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ប្រសិនជាលោកអ្នកមានចម្ងល់ ឬ ដើម្បីទទួលបានព័ត៌មានបន្ថែម អាចសាកសួរព័ត៌មានផ្ទាល់បាននៅ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សាតាមអាសយដ្ឋានខាងលើ ឬ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៨ ៩៨៩ ៧៨៩៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា