សេចក្ដីជូនដំណឹង
សន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍ XCAM EDM FESTIVAL
នៅថ្ងៃពុធទី ៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសាករាជ 2566 ត្រូវនឹងថ្ងៃទី 26 ខែមករា ឆ្នាំ 2023 X-CAM បានរៀបចំពិធីសន្និសិទ្ធសារព័ត៌មាន ការប្រកាសជាសាធារណៈអំពីការរៀបចំព្រឹត្តិការណ៍ X-CAM EDM FESTIVAL រវាងក្រុមហ៊ុន ZAAP World និង X-Cam។

ពិធីសន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival និង លោក Teppawan Kaniworapan តំណាងក្រុមហ៊ុន ZAAP World Thailand ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងអ្នកសារព័ត៌មានជាច្រើនរូប។
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានលោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival មានប្រសាសន៍ថា កំពូលមហាព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះ នឹងធ្វើការបង្ហាញជូនលោកអ្នកនូវការសម្តែងដ៏អស្ចារ្យរបស់ឌីជេដ៏ល្បីល្បាញលំដាប់ពិភពលោក Top 10 រួមមានលោក Timmy Trumpet មកពីប្រទេសអូស្រ្តាលី, R3HAB មកពីប្រទេសម៉ូណាកូ លោក WUKUNG មកពីប្រទេស សឹង្ហបុរី Blasterjaxx Garmiani, 22Bullets , Amber Na, Get Looze, HYDE, Juicy M, KARTYPARTYY, Kura, Dj Maily, និងDJ Peipei។

លោក ស៊ី ម៉េងម៉េង បានបន្តអោយដឹងថា ដោយមើលឃើញពីសន្ទុះនៃការគាំទ្ររបស់អ្នកស្រឡាញ់ចង្វាក់អេឡិចត្រូនិចនៅកម្ពុជា ក៏ដូចជាមានការចូលរួមឧបត្ថមជ្រោមជ្រែងពីសំណាក់ដៃគូជាច្រើនជាពិសេសក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ហើយក៏ដើម្បីអបអរទិវានៃក្តីស្រឡាញ់ខាងមុខនេះ X-CAM FESTIVAL បានផ្តល់ជូននូវប្រូម៉ូសិន DOUBLE THE LOVE យ៉ាងពិសេសដោយសំបុត្ររយៈពេល១ថ្ងៃមានតម្លៃ ២០ដុល្លារ និង សំបុត្រចូលរួមរយៈពេល២ថ្ងៃ មានតម្លៃ ៣៥ ដុល្លារ ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។

លោកអ្នកអាចរកជាវសំបុត្របានតាមរយះ App LIVE by Wonderpass រឺតាមគេហទំព័រ WWW.XCAMFESTIVAL.COM សារជាថ្មីម្តងទៀតព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 10-11 ខែកុម្ភៈ ឆ្នាំ2023 នៅកោះពេជ្រ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម និងវឌ្ឍភាពនៃការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការចុះឈ្មោះទិញសំបុត្រ សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ព្រឹត្តិការណ៍ X-CAM EDM FESTIVAL និងនៅលើបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ក្រុមហ៊ុន ហនុមាន៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ