សេចក្ដីជូនដំណឹង
ប្រទេស៤ ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជានៅក្នុងឆ្នាំ២០២៣នេះ
ប្រទេសល្បីៗចំនួន៤ រួមមាន ប្រទេស ណូវែលហ្សេឡង់ ឥណ្ឌូណេស៊ី តួកគី និងប្រទេសចិន បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣។ អាហារូបករណ៍នេះ មានសម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
អាហារូបករណ៍តាមរយៈរដ្ឋាភិបាលកម្ពុជាទៅកាន់៤ប្រទេសនេះ គឺមានលក្ខខណ្ឌ និងអត្ថប្រយោជន៍ខុសៗគ្នាទាំងអស់។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ និងព័ត៌មានខ្លះៗទាក់ទងជាមួយនឹងអាហាររូបករណ៍ទាំង៤ប្រទេស៖
១.អាហារូបករណ៍ប្រទេស ណូវែលហ្សេឡង់
អាហារូបករណ៍របស់ប្រទេស ណូវែលហ្សេឡង់ ផ្តល់ជូនដល់និស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសណូវែលហ្សេឡង់។ ប្រសិនជានិស្សិតមានបំណងដាក់ពាក្យសុំអាហារូបករណ៍ អាចដាក់ពាក្យតាមរយៈ https://scholarship.force.com/Scholar/s/ ។ ផុតកំណត់តទទួលពាក្យ គឺថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ មិនត្រឹមតែបើកឱ្យមានការសុំពាក្យអាហារូបករណ៍ប៉ុណ្ណោះទេ ក៏មានជាការធ្វើបទបង្ហាញស្តីពី បែបបទ និងគន្លឹះសំខាន់ៗ ដើម្បីសុំអាហារូបករណ៍ផងដែរ។ ចុះឈ្មោះចូលរួមស្តាប់បទបង្ហាញតាមរយៈ៖ https://goo.gl/CbsEhF ។
២.អាហារូបករណ៍សិក្សានៅប្រទេសឥណ្ឌូណេស៊ី
សម្រាប់ឆ្នាំ២០២៣នេះ ឥណ្ឌូណេស៊ីបានផ្តល់អាហារូបរករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដល់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅទីនោះ។ អាហារូបករណ៍នេះ ធ្វើឡើងក្រោមកម្មវិធី Kemitraan Negara Berkembang (KNB) or “the Development Countries Partnership” របស់សាធារណរដ្ឋឥណ្ឌូណេស៊ី។ អាហារូបករណ៍នេះ នឹងរ៉ាប់រងចេញថ្លៃសិក្សារបស់និស្សិត ផ្តល់កន្លែងស្នាក់នៅ ការធានារ៉ាប់រងបញ្ហាសុខភាព ការធ្វើដំណើរទៅមកកម្ពុជា និងឥណ្ឌូណេស៊ី និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ប្រសិនជានិស្សិតមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាម https://knb.kemdikbud.go.id/ ។ ផុតកំណត់ ទទួលពាក្យនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
៣.អាហារូបករណ៍របស់ប្រទេសតួកគី
ប្រទេសតួកគី បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣។ ប្រទេសតួកគី បានផ្តល់អាហារូបករណ៍ធំទូលាយបំផុត ដោយមានប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃសិក្សា ការធានារ៉ាប់រងសុខភាព ការស្នាក់នៅ សំបុត្រយន្តហោះ វគ្គសិក្សាភាសាតួកគី ព្រមទាំងមានកម្មវិធីសិក្សា និងវប្បធម៌ដោយឥតគិតថ្លៃផ្សេងទៀត។ មួយវិញទៀត និស្សិត ក៏មានឱកាសបានសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសតួកគីផងដែរ។ និស្សិតអាចដាក់ពាក្យតាមរយៈ https://www.turkiyeburslari.gov.tr/ ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
៤.អាហារូបករណ៍ប្រទេសចិន
សាកលវិទ្យាល័យ Renmin ប្រទេសចិន បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចាន់ខ្ពស់សម្រាប់និស្សិតកម្ពុជាក្នុងឆ្នាំ២០២៣នេះ។ សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យតាម http://international.ruc.edu.cn/application។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
សូមជម្រាបថា ប្រសិនជានិស្សិតមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យអាហារូបករណ៍ទៅកាន់ប្រទេសណាមួយ គួរត្រៀមលក្ខណៈ និងរៀបចំផែនការសិក្សាឱ្យបានត្រឹមត្រូវ ជាពិសេស គឺផ្នែកភាសាតែម្តង។ និស្សិត ក៏ត្រូវចេះនិយាយ អាន និងសរសេរភាសារបស់ប្រទេសដែលខ្លួនមានបំណងចង់សិក្សា ទើបជាការប្រសើរ៕
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច