សេចក្ដីជូនដំណឹង
អន្តរក្រសួងចេញសេចក្តីប្រកាសចំពោះវិញ្ញាបនបត្របាក់ឌុបបណ្តោះអាសន្នមាន QR Code ស្តង់ដារ
ក្រសួងអប់ រំយុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីប្រកាសដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដែលមាន QR Code ស្តង់ដារ ដែលអាចផ្ទៀតផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។ សេចក្តីប្រកាសនេះចេញថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។
សេចក្តីប្រកាសធ្វើឡើងដោយមានការឯកភាពពីបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ សេចក្តីសម្រេចដាក់ឱ្យប្រើ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដែលមាន QR Code ស្តង់ដា” ធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់សិស្សយកទៅប្រើប្រាស់ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥។
វិញ្ញាបនបត្របណ្តោះអាសន្នដែលមាន QR Code ស្តង់ដានេះ អាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។ ចំពោះគ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ព្រមទាំងសិស្សានុសិស្សអាចផ្ទៀងផ្ទាត់ និងប្រើប្រាស់វិញ្ញាបនបត្រដែលកំណត់ QR Codeនេះ តាមរយៈថ្នាល់ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដោយមិនចាំបាច់តម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងលើវិញ្ញាបនបត្រនេះក្នុងទម្រង់ជាក្រដាសឡើយ។
សូមជម្រាបថា សេចក្តីសម្រេចនេះធ្វើនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដែលមានទាំងអស់ ៦ប្រការ សម្រាប់ដាក់ឱ្យប្រើប្រាស់ចំពោះវិញ្ញាបនបត្របាក់បណ្តោះអាសន្នសម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព