Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន NHAM24 បានដាក់ដំណើការជាផ្លូវការនូវសេវាកម្មហៅមធ្យោបាយធ្វើដំណើររបស់ខ្លួន NHAM24 Taxi នៅក្រុងភ្នំពេញ និងក្រុងព្រះសីហនុ

បានផុស

នៅ

ក្រុមហ៊ុន NHAM24 ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារធំជាងគេក្នុងប្រទេសកម្ពុជាបានពង្រីកមុខងារថ្មី ដើម្បី ជួយ​សម្រួលទៅដល់មធ្យោបាយធ្វើដំណើររបស់អ្នកប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ដែលមុខងារនោះមានឈ្មោះថា “NHAM24 Taxi”។

សេវាកម្មថ្មីនេះ (NHAM24 Taxi) បានដាក់ដំណើរការនៅថ្ងៃនេះហើយសេវាកម្មនេះបានផ្ដល់ជូនអ្នកប្រើប្រាស់នូវការពេញចិត្តតាំងពីពេលហៅរហូតដល់ពេលចុះ ហើយផ្នែកបម្រើសេវាកម្មអតិថិជន និងការជជែកផ្ទាល់ពីក្រុមការងារគ្រប់ពេលវេលា ពោលគឺ 24 ម៉ោង ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងការឆ្លើយតបរហ័សចំពោះតម្រូវការបន្ទាន់។ ការបើកដំណើរការមុខងារថ្មីនេះនឹង ត្រួសត្រាយផ្លូវសម្រាប់វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញអំពីការពង្រីកសេវាកម្មទៅកាន់វិស័យដែលកំពុងអភិវឌ្ឍន៍ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន NHAM24 ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផ្តល់ជូនសេវាកម្ម ដ៏គួរឱ្យទុកចិត្តបំផុត។ ជាមួយសេវាកម្មថ្មី NHAM24 Taxi នេះនឹងបញ្ជាក់កាន់តែច្បាស់ថា NHAM24 គឺពិតជាកម្មវិធីទូរស័ព្ទដៃឈានមុខគេនៅក្នុងទីផ្សារ ដែលផ្តល់ជូននូវសេវាកម្មគ្រប់ប្រភេទក្នុងកម្មវិធីទូរស័ព្ទដៃតែមួយ។ NHAM24 បំពេញតម្រូវការប្រចាំថ្ងៃសំខាន់ៗដូចជា៖ ការដឹកជញ្ជូនអាហារ និងគ្រឿងទេស ការទិញឥវ៉ាន់ ការដឹកជញ្ជូនទំនិញរហ័ស ទិញលក់ និងមុខងារច្រើនទៀតដល់អ្នកប្រើប្រាស់គ្រប់កាលៈទេសៈនៅក្នុងឆ្នាំ 2023 នេះ។

អ្នកជំនាញវិស័យទំនាក់ទំនង និងជាអតិថិជន NHAM24 ម្នាក់ឈ្មោះ អរុណរស្មី បាននិយាយថា៖ “វាពិតជាងាយ ស្រួលណាស់ដែលកម្មវិធីទូរស័ព្ទដៃមួយមានពហុមុខងារដែលអាចបំពេញនូវតម្រូវការផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អតិថិជនបាន ហើយក៌ជាក្រុមហ៊ុនរបស់កម្ពុជាទៀតដែលពួកគេពិតជាយល់ពីអ្វីដែលយើងត្រូវការមែន។ ខ្ញុំពេញចិត្តនឹងគាំទ្រក្រុមហ៊ុនក្នុងស្រុក ហើយជឿជាក់ថាក្រុមហ៊ុនក្នុងស្រុកនឹងកាន់តែរីកចម្រើនទ្វេដង។”

តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ ក្រុមហ៊ុន NHAM24 បានខិតខំប្រឹងប្រែង រីកចម្រើនក្លាយជាក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារធំជាងគេក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំដ៏ខ្លីនេះ ដោយបម្រើអតិថិជនរាប់លាននាក់ និងអាជីវកម្ម ក៏ដូចជាអ្នកបើកបររាប់ពាន់នាក់ ទាំងកំឡុងពេលជំងឺរាតត្បាតកូវីដរហូតដល់ពេលបច្ចុប្បន្ន។

ក្រុមហ៊ុន NHAM24 តែងតែទទួលយកមតិយោបល់របស់អតិថិជនយ៉ាងយកចិត្តទុកដាក់ ហើយកែលម្អដើម្បីបង្កើនប្រសិទ្ធភាពដោយផ្ទាល់នូវនីតិវិធីប្រតិបត្តិការ និងបច្ចេកទេស។ ក្រុមហ៊ុនមិនត្រឹមតែផ្តោតលើអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើអ្នកបើកបររបស់ខ្លួនផងដែរ។ កម្មវិធីនេះបានបង្កើតឡើងពីបទពិសោធន៍ពិតៗរបស់អ្នកបើកបរ និងអភិវឌ្ឍកាន់តែប្រសើរជានិច្ចសម្រាប់អ្នកប្រើប្រាស់។

ស្ថាបនិករបស់ NHAM24 លោក ចាន់ បូរីម៉ា បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងការគាំទ្រយ៉ាងធំធេងពីសំណាក់អតិថិជន និងអ្នកបើកបររបស់ពួកយើង។ ដោយសារតែមានការគាំទ្រពីពួកគាត់ ទើបជម្រុញទឹកចិត្តពួកយើងឱ្យសម្រេចចិត្តពង្រីកសេវាកម្ម NHAM24 Taxi នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ ពួកយើងនៅតែបន្តពង្រឹងសេវាកម្មរបស់យើងឱ្យកាន់តែប្រសើរ ជាពិសេសដើម្បីពង្រីកខ្លួនទៅកាន់ខេត្តក្រុងដទៃទៀត។ ហើយយើងក៏ប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា អតិថិជនទាំងអស់នៅតែបន្តគាំទ្រក្នុងដំណើរមួយនេះ។

NHAM24 គឺជាកម្មវិធីទូរស័ព្ទដៃឈានមុខគេដំបូងដែលមានផ្តល់ជូនផលិតផលទៅកាន់មនុស្ស និងមនុស្ស ទៅកាន់ទីកន្លែងនានា ជាមួយបទពិសោធន៍ល្អដល់អតិថិជន។ កម្មវិធីនេះថែមទាំងផ្តល់នូវសេវាកម្មហៅមធ្យោបាយធ្វើដំណើរ បន្ថែមលើសេវាកម្មជាច្រនហើយដូចជា៖ ការដឹកជញ្ជូនអាហារ និងគ្រឿងទេស ការទិញឥវ៉ាន់ ការដឹកជញ្ជូនទំនិញរហ័ស ទិញលក់ ជាច្រើនទៀត។

ជិះជាមួយ NHAM24 ថ្ងៃនេះ ទាញយកកម្មវិធីនៅទីនេះ៖
https://go24.app/MJVAB2MaVSjGaoE29
សម្រាប់ការចាប់អារម្មណ៍ធ្វើជាអ្នកបើកបរ សូមទាក់ទងមក៖
ទូរស័ព្ទ៖ 015 642 911 / 017 642 911៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

កីឡា២ ម៉ោង មុន

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ការប្រកួតលើកទី១ ខ្មែរឈ្នះថៃ១គ្រាប់ ខណៈប្រកួតលើកទី២ ថៃឈ្នះកម្ពុជា ១គ្រាប់វិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

កម្មការិនី
ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្រុកសំឡូត
ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម