Connect with us

សេចក្ដីជូនដំណឹង

លោកបណ្ឌិត អុិន​ ចាន់នី​ នៃ​ធនាគារអេស៊ីលីដា ផ្ញើសារអបអរសាទរ ឯកឧត្តម ជា ចាន់តូ​ ទទួលបាន​រង្វាន់​ជាធនាគារិក​ដ៏​ឆ្នើម នៃ​ធនាគារ​កណ្តាល​ប្រចាំឆ្នាំ​

បានផុស

នៅ

លោក​បណ្ឌិត អិុន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ថ្នាក់ដឹកនាំ​ព្រមទាំង​បុគ្គលិក​ទាំងអស់ បាន​ផ្ញើ​សារ​អបអរសាទរ គោរព​ជូន​ចំពោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវបាន​ជ្រើសរើស​ជា ធនាគារិក​ឆ្នើម​នៃ​ធនាគារកណ្តាល​ប្រចាំឆ្នាំ​២០២១ ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​បានល្អ​ប្រសើរ​ពី ​The Banker​ ដែលជា​ភ្នាក់ងារ​ប្រមូលផ្តុំ​ទិន្នន័យ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សកលលោក​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ ក្នុងស្ថានភាព​ដែល​កម្ពុជា កំពុង​ទទួលរង​ឥទ្ធិពល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩​។

ថ្នាក់ដឹកនាំ រួមទាំង​បុគ្គលិក​ទាំង​អស់នៃ​ធនាគា អេស៊ីលីដា ភីអិលស៊ី ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​យ៉ាង​ត្រឹមត្រូវ​ដ៏​ល្អ​របស់​ឯកឧត្តម ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ដ​ទទួលបាន​ភាព​រីកចម្រើន លូតលាស់ និង​ជោគជ័យ​យ៉ាងពិត​ប្រាកដ​។

ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី សូម​គោរព​ជូនពរ​ឯកឧត្តម និង​លោកជំទាវ រួមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី ទាំងអស់ សូម​សមប្រកប​តែ​សេចក្ដីសុខ ចម្រើន សុភមង្គល ព្រមទាំង​ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម