សេចក្ដីជូនដំណឹង
រដ្ឋបាលខេត្តស្ទឹងត្រែង បដិសេធន៍ការផ្សព្វផ្សាយរបស់ The Cambodia Daily និង Mongabay
រដ្ឋបាលខេត្តស្ទឹងត្រែង បានសេចក្ដីប្រកាសព័តមាន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយមានសេចក្ដីថា រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងអ្នកសារព័ត៌មានជាតិ អន្តរជាតិ មេត្តាជ្រាបថា ក្រោយពីបានតាមដាន និងឃើញថា មានករណីបង្ហោះព័ត៌មានលើបណ្ដាញសង្គម Facebook នៃគេហទំព័រ The Cambodia Daily ដែលបានចុះផ្សាយជាអត្ថបទ “សារព័ត៌មានអន្តរជាតិមួយបានលាតត្រដាងថា ឧត្តមសេនីយ៍ ផ្កាយបី នៃក្រសួងមហាផ្ទៃដែលមានឈ្មោះឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ឬហៅថា ឧកញ៉ាជ័យ គឺជាបណ្តាញរកស៊ីឈើខុសច្បាប់របស់ លោក ហ៊ុន ម៉ាណែត ដែលកំពុងប្រកបអាជីវកម្មឈើខុសច្បាប់នៅខាងក្រៅព្រំដែនដីសម្បទានក្នុងខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ ដោយគ្មានអាជ្ញាធរណាម្នាក់ហ៊ានប៉ះពាល់ឡើយ” ចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ និងសារព័ត៌មាន អន្តរជាតិ Mongabay បានផ្សាយថា “Cambodian prison official suspected in massive legalized logging operation” ចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្នុងន័យនេះអាចធ្វើឱ្យ សាធារណជនយល់ច្រឡំមកលើថ្នាក់ដឹកនាំ ដែលការពិតនោះពុំមែនដូច្នោះឡើយ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ទីតាំងរូបភាពដូចនៅ លើគេហទំព័រទាំងពីរខាងលើបានចុះផ្សាយ គឺជាទីតាំងក្រុមហ៊ុន ធី អេស អឹម ដាប់ប៊ែលយូ ឯ.ក (T.S .M.W Co., Ltd.) ដោយក្រុមហ៊ុននេះបានទទួលលិខិតលេខ ១៨១ សជណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការផ្ដល់សំណងនូវផ្ទៃដីទំហំ ៩ ៧៨៨ហិកតា ៨៨៨សង់ទីអា ជាសម្បទានដីសេដ្ឋកិច្ច ជូនក្រុមហ៊ុនសម្រាប់ធ្វើការវិនិយោគ ដែលមានឈ្មោះ លោក សូ សារ៉ាន ជាអភិបាលក្រុមហ៊ុន និងជាអ្នកទទួលខុសត្រូវ។ ជាក់ស្ដែងមិនមានឈ្មោះ ឧកញ៉ ម៉ឹក សុផាន់ណារ៉េត ឬហៅថា ឧកញ៉ាជ័យ ជាឧត្តមសេនីយ៍ផ្កាយបីនៃក្រសួងមហាផ្ទៃនោះឡើយ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺ និងបដិសេធន៍ទាំងស្រុងថា ការផ្សព្វផ្សាយអត្ថបទ ព័ត៌មានខាងលើនេះ គឺជាការមួលបង្កាច់ ប្រឌិតរឿង និងបំផ្លើសបំភ្លៃការពិត និងមានគោលបំណង ប្រែក្លាយឱ្យទៅជាបញ្ហានយោបាយ ដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួនប៉ុណ្ណោះ។ រដ្ឋបាលខេត្ត ស្ទឹងត្រែង សូមប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានដែលមានចរិតពិសពុល និងប្រកបដោយ ឧបាយកលទុច្ចរិតខាងលើនេះ និងសូមថ្កោលទោសដល់ជន និងក្រុមមួយចំនួនដែលបានប្រព្រឹត្ត និងនៅពីក្រោយករណីនេះ ព្រមទាំងសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវ ច្បាប់ចំពោះជនទាំងនោះឱ្យបានម៉ឺងម៉ាត់បំផុត៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ