Connect with us

សេចក្ដីជូនដំណឹង

ព្រឹត្តិការណ៍ដ៏អស្ចារ្យ “ការប្រគំតន្រ្តីល្អមែន” បានមកដល់ក្រុងភ្នំពេញហើយ!

បានផុស

នៅ

ព្រឹត្តិការណ៍ «ល្អមែន CARAVAN» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ។ អតិថិជនមានការពេញចិត្តជាខ្លាំងបន្ទាប់ពីបានជិះសាកល្បងផ្ទាល់ជាមួយ Honda Dream2023 ព្រោះបានទទួលនូវបទពិសោធន៍ជាក់ស្តែង គុណភាពល្អពិតៗ ហើយក្នុងព្រឹត្តិការណ៍នីមួយៗ សន្ទុះនៃការបញ្ជាទិញកើនបន្តឡើងជាលំដាប់។

ដោយមើលឃើញពីសន្ទុះនៃការពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន អិន ស៊ី អិច បន្តរៀបចំនូវព្រឹត្តិការណ៍នេះកាន់តែធំគឺ “ការប្រគំតន្រ្តី ល្អមែន” ក្នុងរាជធានីភ្នំពេញ។

លើកទី១៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងបរិវេណដីឡូត៍ ក្បែរវត្តស្ងួនពេជ្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា,  លោកពូ ឃ្លាំង, លោក ម៉ម ពេជ្ជរិទ្ធ, លោក នី រតនា, លោក នាង ដាវីន, លោក ស៊ីម ចន្ទ័ពន្លឺ, កញ្ញា យូរី, និង លោក ថុល​ សុភិទិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកទី២៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងបរិវេណសួនច្បារវត្តបទុមវតីរាជធានីភ្នំពេញ។

ចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា៖  អ្នកនាង សុគន្ធ នីសា, លោក ហ្សូណូ, លោក ថេណា,​លោក នី រតនា,​  កញ្ញា វី ឌីណែត, NeverMind Band, លោក ថុល​ សុភិទិ និង​ លោក នាង ដាវីន។

  • ចូលរួមដោយសេរីនៅក្នុងព្រឹត្តិការណ៍នេះ និងការផ្តល់ជូនពិសេសៗដូចជា៖

– ផ្លាស់ប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃ! និងត្រួតពិនិត្យចំណុចសំខាន់ៗរបស់ម៉ាស៊ីនដោយឥតគិតថ្លៃ!

– ជិះសាកល្បងផ្ទាល់ជាមួយ Honda Dream2023!

– ឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់!

ការចាប់រង្វាន់ធំ សម្រាប់តែប្រិយមិត្តដែលចូលរួមទស្សនាផ្ទាល់តែប៉ុណ្ណោះ (ចូលរួមដោយសេរី)។

ចូលរួមទាំងអស់គ្នាណា! ចូលរួមដោយសេរី ទទួលយកភាពសប្បាយរីករាយជាមួយការសម្តែងពីកំពូលតារាចម្រៀង និងឱកាសទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់!!!

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម